ភ្ញាក់ផ្អើល! Man City ​ទទួល​ចម្លើយ​វិជ្ជមាន លើ​ការ​ចរចា​យក​ខ្សែ​ការពារ​ថ្មី​តម្លៃ ៤១ លាន​ផោន

តាម​របាយការណ៍​សារព័ត៌មាន​ Sky Sport បាន​ចុះ​ផ្សាយ​ថា​ក្លឹប​មេឃ​ខៀវ Man City បាន​ទទួល​ចម្លើយ​វិជ្ជមាន​ពី​សំណាក់​ក្លឹប AFC Bournemouth ហើយ លើ​ការ​ចរចា​ចង់​បាន​ខ្សែ​ការពារ Nathan Ake។

City បាន​ផ្តល់​ជូន​សំណើ​ទឹកប្រាក់ ៤១ លាន​ផោន ដោយ​កីឡាករ​ហូឡង់​រូប​នេះ ​កន្លង​មក​ធ្លាប់​លេង​ចម្រុះ​ក្លឹប​នៅ​អង់គ្លេស​ជា​ច្រើន​មាន​តាំង​ពី Chelsea, Watford និង Reading ជា​ដើម។ រដូវ​កាល ២០១៩/២០ កីឡាករ​វ័យ ២៥ ឆ្នាំ រក​បាន ២ គ្រាប់​និង Assist ២ លើក​នៅ ៣០ ប្រកួត​សរុប​ឲ្យ Bournemouth។

វា​ជា​ដំណឹង​ភ្ញាក់ផ្អើល​មួយ ទាំង​សម្រាប់​អ្នក​គាំទ្រ Man City និង​វិស័យ​បាល់ទាត់​ទូទៅ ព្រោះ​កន្លង​មក​មិន​ធ្លាប់​លេចលឺ​ចចាមអារ៉ាម​ណា​មួយ ពាក់ព័ន្ធ​នឹង​ការ​ចង់​បាន​កីឡាករ​រូប​នេះ​ទាល់​តែ​សោះ។ មាន​មតិ​ខ្លះ​ក៏​ងឿងឆ្ងល់​ហើយ​ថា តើ​មេឃ​ខៀវ​នឹង​ទទួល​បាន​ផល​ចំណេញ​អ្វី ពី​ការ​នាំ​យក​ខ្សែ​ការពារ​ថ្មី​រូប​នេះ?

ប្រភព៖ SkySport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT