Chelsea មើល​ឃើញ Henderson របស់ United ហ៊ាន​ឲ្យ​ដល់ ៦០ លាន​អឺរ៉ូ

តាម​របាយការណ៍​ពី TheSun បាន​ចុះ​ផ្សាយ​ថា​ក្លឹប​តោ​ខៀវ Chelsea កំពុង​ចាប់​អារម្មណ៍​លើ​យុវជន Dean Henderson របស់​ក្លឹប​ Man Utd ដោយ​មាន​បំណង​ចង់​នាំ​យក​អ្នកចាំទី​រូប​នេះ មក​ជំនួស​តំណែង​ដៃ​ទី​មួយ​របស់ Kepa Arriazabalaga។

បច្ចុប្បន្ន Henderson ​ជាប់​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ជាមួយ Sheffield ហើយ​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា ថា​នឹង​ត្រូវ​ត្រលប់​មក Old Trafford ឬ​ជ្រើសរើស​យក​ផ្លូវ​បែប​ណា ក្រោយ​ពេល​តំណែង​ដៃ​ទី​មួយ​នៅ United ក៏​បន្ត​ផ្តល់​ឲ្យ De Gea ច្បាស់លាស់​ដដែល​នោះ។

សម្រាប់​ស្ថិតិ​របស់ Henderson ២ រដូវ​កាល​នៅ Sheffield គឺ​គេ​បង្ហាញ​ខ្លួន​បាន ៨៦ ប្រកួត ហើយ​ទើប​របូត ៧៨ គ្រាប់​ប៉ុណ្ណោះ ដែល​សមល្មម​ឲ្យ Chelsea បាក់​ចិត្ត​ចង់​បាន។ តោ​ខៀវ​ហ៊ាន​ផ្តល់​ជូន​សំណើ​ទឹក​ប្រាក់ ៦០ លាន​អឺរ៉ូ ឲ្យ​តែ United ព្រម​ប្រគល់​អ្នកចាំទី​អង់គ្លេស​រូប​នេះ​មក Stamford Bridge៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT