គ្រូបង្វឹក​ U18 ភ្នំពេញ​ក្រោនសប្បាយចិត្តលើកូនក្រុមដែលបានធ្វើដូចតាមការគ្រោងទុក

លោក ម៉ក់ ភារុណ​គ្រូ​បង្វឹក​ឈុត​ U-18 ភ្នំពេញ​ក្រោន​បាន​លើក​ឡើង​ពី​ភាប​រីករាយ​និង​ពេញ​ចិត្ត​លទ្ធផលរបស់​កូន​ក្រុម​ខ្លួន​ដែល​បាន​យក​ឈ្នះក្រុម U-18 វិសាខា​ក្នុង​លទ្ធផល​១​ទល់​០​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់យុវជនអាយុ​ក្រោម​១៨​ឆ្នាំ​របស់​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា។

លោក​បាន​និយាយ​ថា «សប្តាហ៍នេះខ្ញុំសប្បាយចិត្តដោយកូនក្រុមបានត្រៀម និងធ្វើបានល្អដូចអ្វីដែលយើងបានគ្រោងទុកលើពេលវេលាប្រកួត ប្រព័ន្ធការពារ និងប្រយុទ្ធ»។

«បើគិតលើឱកាសយើងមានច្រើនទាំងលើរបារទី និងរឿងមួយចំនួនផ្សេងទៀតដែលបានធ្វើដូចជាការដាក់សម្ពាធលើគូប្រកួតដោយទទួលបានឱកាសច្រើន។ ប៉ុន្តែចុងក្រោយយើងទទួលបានលទ្ធផល១ទល់០គឺយើងឈ្នះហើយ»។

«រ៉ូហ្សា ទើបជាពីរបួសបានខំប្រឹង និងលេងដើម្បីជួយការពារក្រុម ប៉ុន្តែឥលូវដោយសារទទួលបានកាតក្រហមយើងបានត្រៀមកីឡាករផ្សេងដើម្បីជំនួស និងត្រៀមគោលដៅបន្ទាប់។ យើងបានកែប្រែគាត់ជាមួយកីឡាករម្នាក់ទៀតអំឡុងពេលរបួស និងបានដាក់កីឡាករផ្សេងជំនួស។ ពួកគាត់ក៏មានការយល់ដឹងជាមួយគ្នា ប៉ុន្តែគ្រាន់តែត្រូវសម្របបញ្ជូលគ្នាដើម្បីត្រៀមសប្តាហ៍ក្រោយបន្តទៀត»។

ភ្នំពេញក្រោន ត្រូវការឈ្នះ រឺស្មើជាចាំបាច់នៅការប្រកួតចុងក្រោយជាមួយ U18 អាយអេសអាយ ដង្កោសែនជ័យ ដើម្បីឈានទៅកាន់ជុំទី៣ ក្រោយកំពុងស្ថិតនៅលេខ២ មាន៣ពិន្ទុ ដោយឈ្នះ១ និងចាញ់១ ពីការប្រកួតចំនួន ២លើកកន្លងមក៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT