Guardiola៖ Man City ​ត្រូវ​ប្រឹង​ឡើង​វិញ ​ទើប​អាច​ទប់ Real Madrid ​បាន​

​ក្រុម Manchester City បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Arsenal ​ក្នុង​លទ្ធផល ២-០ ​នា​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FA Cup ​។​ក្រោយ​ពី​ចប់​ការ​ប្រកួត​នោះ​ទៅ ​លោក Pep ​អ្នក​ចាត់ការ​ក្រុម Man City ​បាន​អះអាង​ថា​សមាជិក​ទាំង​អស់​ត្រូវ​ពង្រឹង​ស្មារតី ​និង​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ឡើង​វិញ។ ប្រសិន​ណា​បើ​មិន​ធ្វើ​ដូច្នេះ​ទេ ​ការ​ប្រកួត​ទល់​ក្រុម Real Madrid ​នៅ​ពេល​ខាង​មុខ អាច​នឹង​ទទួល​បាន​លទ្ធផល​មិន​ល្អ​នោះ​ទេ ​បើ​ទោះ​ជា​លេង​ក្នុង​ទឹក​ដី​របស់​ខ្លួន​ក៏​ដោយ។ ​

រំលឹក​ថា​ការ​ប្រកួត​ទល់​ក្រុម Real Madrid ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​២ ​នឹង​ធ្វើ​ឡើង​នៅ​ដើម​ខែ​កក្កដា​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ ​ក្រុម Man City ​ត្រូវ​ការ​ឈាន​ទៅ​វគ្គ​បន្ដ​ជា​ចាំ​បាច់ ព្រោះ​ថា​ពួកគេ​នៅ​សល់​តែ​ពាន UEFA Champions League ​នេះ​មួយ​ទៀត​ទេ ​ដែល​ត្រូវ​ប្រកួត​ប្រជែង​បាន​នា​រដូវ​កាល​នេះ ៕


ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT