ពហុកីឡដ្ឋានជាតិក្លាយ​ជា​ទីតាំង​ប្រកួត​វគ្គផ្ដាច់​ព្រ័ត្រពាន​រង្វាន់ Hun Sen Cup វគ្គផ្ដាច់​ព្រ័ត្រថ្នាក់​ខេត្ត

ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល២០២០ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៩ ខែកក្កដា នឹងរៀបចំឡើងនាពហុកីឡដ្ឋានជាតិ។

សម្រាប់ដំណើរការនៃការប្រកួត គឺគូដណ្ដើមយកចំណាត់ថ្នាក់លេខ៣ប្រព្រឹត្តទៅនៅវេលាម៉ោង៣រសៀល និងគូផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅវេលាម៉ោង៦ល្ងាច។ ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០ ចាប់ផ្ដើមដំណើរការដំបូងកាលពីថ្ងៃទី១១ ខែកុម្ភៈ ដោយមាន១៧ក្រុមចូលរួម បែងចែកជា៥ពូល។ ចំណែកការប្រកួតថ្នាក់ជាតិ នឹងផ្ដើមពីថ្ងៃទី១២ និង១៣ ខែសីហា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ផ្ដើមពីវគ្គ១៦ក្រុមតទៅ។

សម្រាប់ការចាប់គូវគ្គ១៦ក្រុមថ្នាក់ជាតិនឹងរៀបចំឡើងនៅថ្ងៃទី៣១ ខែកក្កដា នាពហុកីឡដ្ឋានជាតិ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT