Real Madrid ​ទោះ​លើក​ពាន​ក៏​អត់​ហែ​ធំ​ដែរ គិត​ពី​សុវត្ថិភាព​អ្នក​គាំទ្រ​

​ក្រុម Real Madrid ​នឹង​ក្លាយ​ជា​ជើង​ឯក La Liga ​រដូវ​កាល​នេះ ប្រសិន​បើ​ពួកគេ​អាច​យក​ឈ្នះ​លើ​ក្រុម Villareal ​បាន​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​។

​ការ​ប្រកួត La Liga ​នៅ​សល់​២​ប្រកួត​ទៀត​ទើប​ចប់​រដូវ​កាល​។ ​ខណៈ​ដែល​ក្រុម Real  Madrid ​កំពុង​ដាច់​ពិន្ទុ​ក្រុម FC Barcelona ​ចំនួន​៤​ពិន្ទុ​ទៅ​ហើយ។ ​ដូច្នេះ​ប្រសិន​បើ​ពួកគេ​អាច​ឈ្នះ​ប្រកួត​ទី​៣៧​បាន​ទៀត ​នោះ​នឹង​ក្លាយ​ជា​ជើង​ឯក​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ ​មិន​ចាំ​បាច់​អ៊ុត​ប្រកួត​ទី​៣៨​នោះ​ទេ។

​ជាមួយ​ឱកាស​ឈ្នះ​ពាន​ច្រើន​នេះ​ដែរ ​បើ​តាម​ក្លឹប Real Madrid ​បញ្ជាក់​ថា​នឹង​មិន​មាន​កម្មវិធី​ហែ​ទៅ​កាន់ ​Cibeles Fountain ​ដើម្បី​អបអរ​ជាមួយ​អ្នក​គាំទ្រ​ដូច​រាល់​ដង​នោះ​ទេ។ ​ការ​មិន​ធ្វើ​ធំ​នេះ​ដែរ ​គឺ​ដោយសារ​តែ​ក្រុម​អធិរាជ​ស ​បារម្ភ​ខ្លាច​មាន​ការ​ឆ្លង​មេរោគ Covid-19 ​ទ្រង់ទ្រាយ​ធំ​កើត​ឡើង ​នៅ​ពេល​មនុស្ស​រាប់​ពាន់​នាក់​មក​អបអរ​​តាម​ដង​ផ្លូវ៕

ប្រភព MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT