(វីដេអូ) ជំនួប Barca-Espanyol ចាយ​កាត​ក្រហម​អស់ ២ សន្លឹក តែ​ចេះ​ហេង Barca បាន​ឈ្នះ

Barcelona នៅ​តែ​បន្ត​ក្តី​សង្ឃឹម​ក្នុង​ការ​ប្រជែង​ពាន LaLiga រដូវ​កាល ២០១៩/២០ ក្រោយ​ពី​បាន​យក​ឈ្នះ ១-០ ទៅ​លើ Espanyol នៅ​ឯ​កីឡដ្ឋាន Camp Nou កាល​ពី​យប់​មិញ។

ក្រុម​ទាំង​ពីរ​បាន​ដាក់​សម្ពាធ​លើ​គ្នា​ទៅ​មក ដោយ Barcelona ស៊ុត​បាន ១២ លើក​សរុប​ចូល​គោលដៅ ៤ លើក ខណៈ Espanyol ស៊ុត ១១ លើក​ចូល​គោលដៅ ៣ លើក។ បាន​ជាង​ ១០ នាទី​ក្រោយ​បើក​តង់​ទី​ពីរ អាជ្ញាកណ្តាល​បាន​លើក​ក្រហម​បណ្តាក់​គ្នា​ឲ្យ Ansu Fati នៅ​នាទី ៥០ ហើយ​រំលង​ ៣ នាទី​បន្ទាប់​ផ្តល់​ឲ្យ Pol Lozano ម្នាក់​ទៀត។

លុះ​ដល់​នាទី ៥៦ គ្រាប់​បាល់​នាំ​មុខ​ក៏​បាន​កើត​មាន​ឡើង​ ក្រោម​ថ្វី​ជើង Luis Suarez ហើយ​បន្ត​រក្សា​លទ្ធផល​ដល់​បញ្ចប់​ការ​ប្រកួត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា ៣ ពិន្ទុ​របស់ Barca ​បាន​រុញ​ឲ្យ​ពួក​គេ​បន្ថយ​គម្លាត​មក​សល់ ១ ពិន្ទុ​ធៀប​នឹង​ក្រុម​កំពូល​តារាង Real Madrid (ខុស​គ្នា ១ ជុំ) ដែល​រុញ​ឲ្យ​លទ្ធផល​សម្រេច​ក្រុម​ឈ្នះ​ពាន​កាន់​តែ​អូស​បន្លាយ​ពេល​អាច​ហួស​ពី​ជុំ​ទី ៣៦៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT