Chelsea ចង់​លក់​កីឡាករ ៦ រូប ដើម្បី​បង្វិល​យក​លុយ​ធំ​ទិញ​យក Kai Havertz

ក្លឹប​តោ​ខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ចង់​លក់​ចេញ​កីឡាករ ៦ រូប​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នេះ ដើម្បី​បង្វិល​យក​លុយ​ធំ​ចរចា​យក​គោលដៅ​សំខាន់​របស់​ខ្លួន​គឺ Kai Havertz។

តាម​ The Express បាន​ចុះ​ផ្សាយ ចំណោម​កីឡាករ​ទាំង ៦ រូប​នោះ​អាច​ជា​មាន​ Marcos Alonso, Michy Batshuayi, Tiemoue Bakayoko, Kenedy, Danny Drinkwater និង Emerson Palmieri។

បញ្ជាក់​ថា​សម្រាប់​ការ​ចង់​បាន Havertz ក្លឹប​ដែល​ដឹកនាំ​ដោយ​លោក Lampard នឹង​ត្រូវ​តតាំង​ជាមួយ​ភាគី​ខាង​ក្លឹប Bayern Munich ហើយ​តាម​តម្លៃ​ខ្លួន​ដែល Leverkusen អាច​នឹង​ទាមទារ​ខ្ទង់​ប្រមាណ​ជាង ៨០ លាន​អឺរ៉ូ៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT