Pique ​ព្រមាន​ថា ​ក្រុម Barcelona ​នឹង​ប្រយុទ្ធ​ដល់​នាទី​ចុង​ក្រោយ​ប្រជែង​ពាន​

​ខ្សែ​ការពារ Gerard Pique ​បាន​អះអាង​ជា​ថ្មី​ថា DNA ​របស់​ក្រុម Barcelona ​គឺ​ប្រយុទ្ធ​ដល់​នាទី​ចុង​ក្រោយ ​មិន​បោះបង់​ចោល​ការ​ប្រជែង​ពាន​រង្វាន់​នោះ​ទេ​។

​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ Villarreal ​បាន​ក្នុង​លទ្ធផល ៤-១ ​ហើយ​ទម្រង់​លេង​ប្រសើរ​ឡើង​វិញ​នោះ ​ខ្សែ​ការពារ Gerard Pique ​បាន​អះអាង​ថា​ការ​ប្រជែង​ពាន​រង្វាន់​មិន​ទាន់​បញ្ចប់​នោះ​ទេ។ ​អតីត​កីឡាករ Man Utd ​ខាង​លើ​នេះ ​និយាយ​ថា​ក្រុម Barcelona ​នឹង​បន្ដ​ប្រឹងប្រែង​ប្រយុទ្ធ​រហូត​ដល់​នាទី​ចុង​ក្រោយ​នៃ​លីគ ​មិន​បោះ​បង់​ចោល​ជា​ដាច់​ខាត​បើ​ទោះ​ជា​សល់​ត្រឹម​៤​ប្រកួត​ទៀត​ក៏​ដោយ។ ​

​នៅ​សល់​ត្រឹម​៤​ប្រកួត​ទៀត​នឹង​ចប់​រដូវ​កាល​នេះ ​តែ​បើ​ងាក​មើល​តារាង​វិញ ក្រុម Barcelona ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ ​ដោយ​ចាញ់​ក្រុម​កំពូល​តារាង Real Madrid ​៤​ពិន្ទុ​ឯ​ណោះ។ ដូច្នេះ Real Madrid ​ត្រូវ​ការ​តែ​៨​ពិន្ទុ​ទេ ​ពី​ការ​ប្រកួត​៤​ប្រកួត​នេះ គឺ​ពួកគេ​នឹង​ក្លាយ​ជា​ជើង​ឯក​ហើយ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT