៥ ប្រកួត​បន្ទាប់​របស់ Real Madrid និង Barcelona ត្រូវ​តតាំង​ក្លឹប​ណា​ខ្លះ?

នៅ​តារាង LaLiga គិត​ត្រឹម​ជុំ​ទី ៣៣ ក្លឹប Real Madrid បាន​នាំ​មុខ​ទៅ​លើ Barcelona ចំនួន ៤ ពិន្ទុ​ក្រោយ​ពី​ប្រកួត​ចុង​ក្រោយ​អ្នក​មាន​បុណ្យ​ហាក់​ភ្លាត់​ស្នៀត​ច្រើន។

៤ ពិន្ទុ​នាំ​មុខ​ហាក់​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Zinedine Zidane កក់​ក្តៅ​ចិត្ត​កាន់​តែ​ខ្លាំង ស្រប​ពេល​ដែល​ការ​ប្រកួត​នៅ LaLiga សេសសល់​តែ ៥ ជុំ​ទៀត​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​លំដាប់​ពិន្ទុ​នាំ​មុខ​ចំនួន ៤ ពិន្ទុ​នេះ​ក៏​អាច​នឹង​កាត់​សេចក្តី​ដឹង​ឈ្នះ​ចាញ់​ត្រឹម​ជុំ​ទី ៣៧ ផង​ដែរ ប្រសិន​ណា Real Madrid នៅ​តែ​រក្សា​ជ័យជម្នះ​ជា​ហូរហែ។

តើ​ប្រកួត​សេសសល់​របស់​ក្រុម​ទាំង​ពីរ​ត្រូវ​ជួប​ក្រុម​ណា​ខ្លះ យើង​ធ្វើ​ការ​បង្ហាញ​ដូច​ខាង​ក្រោម៖

  • ជុំ​ទី ៣៤: Real Madrid ប៉ះ Athletic – Barcelona ប៉ះ Villarreal
  • ជុំ​ទី ៣៥: Real Madrid ប៉ះ Alalves – Barcelona ប៉ះ Espanyol
  • ជុំ​ទី ៣៦: Real Madrid ប៉ះ Granada – Barcelona ប៉ះ Valladolid
  • ជុំ​ទី ៣៧: Real Madrid ប៉ះ Villarreal – Barcelona ប៉ះ Osasuna
  • ជុំ​ទី ៣៨: Real Madrid ប៉ះ Leganes – Barcelona ប៉ះ Alaves៕

ប្រភព៖ AS

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT