Zidane ​៖ Real Madrid ​មិន​ទាន់​ឈ្នះ​អ្វី​ទេ ​នៅ​វែង​ឆ្ងាយ​ទៀត​

លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​មិន​ទាន់​ឈ្នះ​ពាន​រង្វាន់ ឬ​ធានា​ថា​នឹង​ឈ្នះ​អ្វី​នោះ​ទេ ដូច្នេះ​សូម​កុំ​រំពឹង​ខ្ពស់​ខ្លាំង​ពេក។​ក្រុម Real Madrid ​នឹង​ប៉ះ​ក្រុម Getafe ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៣៣​នៃ​លីគ​កំពូល​អេស្ប៉ាញ។ ​ប្រសិន​ណា​បើ​ពួកគេ​អាច​ឈ្នះ​ប្រកួត​នេះ​ទៀត​បាន នោះ​ក្រុម​អធិរាជ​ស ​នឹង​លើស​ពិន្ទុ​ក្រុម​លេខ​២ Barcelona ​ដល់​ទៅ​៤​ពិន្ទុ​ហើយ។ ​ខណៈ​ដែល​ការ​ប្រកួត​វិញ​ក៏​កៀក​នឹង​អស់​ហើយ​ដែរ​នា​រដូវ​កាល​នេះ​។

តែ​បើ​ទោះ​ជា​យ៉ាងណា​ក្ដី ​សម្រាប់​យោបល់​លោក Zidane ​អ្នក​ចាត់ការ​ក្រុម​វិញ ​បាន​អះអាង​ថា Real Madrid ​មិន​ទាន់​ឈ្នះ​ពាន​រង្វាន់​ណា​មួយ​នោះ​ទេ។ ​ការ​ប្រកួត​នៅ​សល់​វែង​ឆ្ងាយ​ទៀត ​៦​ប្រកួត ​ស្មើ​១៨​ពិន្ទុ​។ ​សម្រាប់​ម្ចាស់​ពាន​រង្វាន់​រដូវ​កាល​នេះ ​នឹង​ត្រូវ​ដឹង​ច្បាស់​រហូត​ដល់​ចប់​លីគ​តែ​ម្ដង ​មិន​អាច​ទាយ​ទុក​មុន​បាន​ឡើយ។ ​ក្រុម Real Madrid ​ត្រូវ​តែ​ត្រូវ​ប្រឹងប្រែង​ជា​និច្ច​សម្រាប់​ការ​ប្រកួត​នីមួយ​ៗ៕


ប្រភព៖​ ​Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT