កុំ​ភ្លេច​ទៅ​ទស្សនា​ផង​ល្ងាច​នេះ ក្រុម PEKMI FC ​ណាត់​តតាំង​គ្នា​ទល់​ ក្រុម​អេស៊ីលីដា

តារា​កំប្លែង​មាន​ឈ្មោះ​បោះ​សំឡេង​លោក ពាក់មី ក្រៅ​ពី​បម្រើ​ការ​ក្នុង​វិស័យ​សិល្បៈ លោក​ក៏​មាន​បង្កើត​នូវ​ក្រុម​បាល់ទាត់​ផ្ទាល់​ខ្លួន​មួយ​ផង​ដែរ ដោយ​មាន​ឈ្មោះ​ថា <<PEKMI FC>>។

ដោយឡែកសម្រាប់​ល្ងាច​ថ្ងៃ​សុក្រ ទី ១៩ ​ខែ​មិថុនា ឆ្នាំ ២០២០ វេលា​ម៉ោង ១៨:០០ ដល់ ២០:០០ នាទី ក្រុម​បាល់ទាត់ PEKMI FC ក៏​នឹង​មាន​ការ​ប្រកួត​មួយ​​ទល់​នឹង​ក្រុម អេស៊ីលីដា ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ឯ​តារាង​បាល់ទាត់ LC SPORT CLUB ​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវចូល គ្រេន​ភ្នំ​ពេញ។ អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់ ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​លោក ពាក់មីផ្ទាល់​ អាច​ចូលរួម​ទស្សនា​បាន​ដោយ​សេរី។

បញ្ជាក់​ថា កន្លង​មក​ក្រុម​របស់​លោក​ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​មិត្តភាព​ជា​ហូរហែ ហើយ​ក៏​ធ្លាប់​បាន​ចូលរួម​នៅ​ការ​ប្រជែង​ពាន​រង្វាន់​មួយ​ចំនួន​ថែម​ទៀត​ផង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT