Pep ​បារម្ភ​កីឡាករ​នឹង​របួស​ច្រើន ​ពេល​លីគ​ចាប់​ផ្ដើម​ប្រកួត​នៅ​យប់​នេះ​

​ការ​ប្រកួត Premier League ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​វិញ​ហើយ ​ចាប់​ពី​រាត្រី​នេះ​ទៅ ​ដោយ​មាន​២​គូ គឺ Aston Villa ​ប៉ះ Sheffield United ​និង Arsenal ​ប៉ះ Manchester City ​។

សម្រាប់​ការ​វិល​ត្រលប់​មក​ប្រកួត​ដើម្បី​បញ្ចប់​រដូវ​កាល​នេះ​ដែរ ​ក្រុម​ទាំងអស់​នឹង​មមាញឹក​ខ្លាំង ព្រោះ​កាល​វិភាគ​ជាប់​គ្នា​ខ្លាំង​ពេក។ កត្តា​នេះ​ហើយ ​ទើប​បាន​ជា​មាន​អ្នក​ចាត់ការ​ជា​ច្រើន​បារម្ភ​ថា​នឹង​មាន​បញ្ហា​កីឡាករ​របួស​ច្រើន​នាក់​កើត​ឡើង ​ពី​ការ​លេង​ជាប់​គ្នា​ខ្លាំង​នេះ​។

​ដោយ​លោក Pep Guardiola  ​អ្នក​ចាត់ការ​ក្រុម Man City ​ដែល​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Arsenal ​នៅ​ម៉ោង​២:១៥​នាទី​រំលង​អាធ្រាត្រ​នេះ ​បាន​បញ្ជាក់​ថា​៖ “យើង​ត្រៀម​រួច​ហើយ​សម្រាប់​ការ​លេង​១​ប្រកួត ​ប៉ុន្តែ​មិន​មែន​១​ប្រកួត​ទៀត​នៅ​៣​ថ្ងៃ​បន្ទាប់ ​និង​១​ប្រកួត​ទៀត​នៅ​៤​ថ្ងៃ​បន្ទាប់​នោះ​ទេ។ រយៈ​ពេល​១១​ថ្ងៃ យើង​មាន​៤​ប្រកួត។ មិន​មែន​តែ City ​ទេ ​គឺ​ក្រុម​ទាំង​អស់។ យើង​សម្រាក​យូរ ​ហើយ​នេះ​ជា​ហេតុផល​ដែល​កីឡាករ​មិន​ទាន់​សម​ខ្លួន​ឡើយ ​សម្រាប់​ការ​ប្រកួត​ញឹក​គ្នា​បែប​នេះ។ ​ខ្ញុំ​សង្ឃឹម​ថា​កីឡាករ​នឹង​មិន​មាន​បញ្ហា​របួស​ច្រើន​ទៅ​ចុះ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT