ខ្សែបម្រើ Arturo Vidal របស់ក្លឹប Barcelona បានបង្ហើបពីអនាគតមិនប្រាកដប្រជារបស់ខ្លួនជាមួយក្លឹប ក្រោយប្រកួតបើកឆាកនៃការវិលត្រលប់ចូលទីលានសារជាថ្មី។
Vidal ដែលត្រូវបានអ្នកមានបុណ្យចរចាទិញយកពី Bayern Munich កាលពីឆ្នាំ ២០១៨ សេសសល់កុងត្រាត្រឹមរយៈពេល ១ ឆ្នាំបន្ទាប់។
កីឡាករសញ្ជាតិឈីលីបានបង្ហើបប្រាប់ថា El Pediodico ថា៖ “យើងត្រូវលេងរយៈពេល ២ ខែទៀត [ដើម្បីបញ្ចប់រដូវកាល] ត្បិតបើពេលនេះខ្ញុំមានអារម្មណ៍រីករាយនិងមានមិត្តរួមក្រុមល្អៗ តែខ្ញុំចង់ក្លាយជាមនុស្សសំខាន់ជាងនេះ មិនអ៊ីចឹងទេខ្ញុំនឹងសម្លឹងទៅលើការផ្លាស់ប្តូរណាមួយទៀតហើយសម្រាប់បន្តអាជីពរបស់ខ្ញុំ”។
បញ្ជាក់ថានារដូវកាល ២០១៩/២០ Vidal បង្ហាញខ្លួនបាន ៣២ ប្រកួតសរុបឲ្យ Barca ដោយរកបាន ៧ គ្រាប់និង Assist ៣ លើក ប៉ុន្តែកន្លងទៅឈ្មោះរបស់គេក៏រមែងលេចលឺក្នុងការចចាមអារ៉ាមនៃការលក់ចេញ ពោលមិនជាតួឯកសំខាន់ដូច De Jong ឬ Busquets នោះឡើយ៕
ប្រភព៖ Soccerladuma