កំហុស ខា ធារ៉ា មិនគួរឲ្យមានលើកទី២ក្នុងពិភពបាល់ទាត់កម្ពុជា

ជំនួបហ៊ុនសែនខាប់វគ្គ១៦ក្រុមជើងទី២កាលពីម្សិលមិញបានបញ្ចប់ ដោយមានក្រុម៦បានឡើងទៅវគ្គបន្ត។ ក្នុងនោះ ក្រសួងការពារជាតិ បានទម្លាក់ម្ចាស់ផ្ទះអាស៊ីអឺរ៉ុបដោយលទ្ធផល ១០ទល់និង២។

ជាមួយនិងលទ្ធផល ក៏មានរឿងប៉ះទង្គិចធ្ងន់ធ្ងរកើតឡើង ដោយអ្នកចាំទី ខា ធារ៉ា បានហក់ទៅធាក់ជើងកីឡាករ ង៉ែត លីទី របស់ក្រសួងការពារជាតិ នៅនាទីទី៨២ទៅហើយ។ មើលតាមវីដេអូផ្សាយផ្ទាល់របស់ BTV អ្នកគាំទ្រភាគច្រើនបានបញ្ចេញមតិថា រឿងនេះពិតជាពុំគួរកើតឡើងនៅកម្ពុជាឡើយ។ ការបង្កើតកំហុសដោយចេតនារបស់កីឡាករ អាចបង្ករគ្រោះថ្នាក់ រហូតបាក់ជើងដល់ដៃគូ។

យ៉ាងណាក្តី លោក ខេន ណារ៉ូ ដែលជាអាជ្ញាកណ្តាលដឹកនាំការប្រកួតបានសម្រេចផ្តល់កាតក្រហមភ្លាមៗបណ្តេញអ្នកចាំទីរូបនេះ ចេញភ្លាមៗតែម្តង។

កំហុសធ្ងន់ធ្ងរបែបនេះ បើនៅបរទេសពិសេសវៀតណាម កន្លងមកបានពិន័យកីឡាករ១០លានដុង និងព្យួរការប្រកួតដល់៣ខែឯណោះ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT