ខ្សែបម្រើ N’Golo Kante មិនទាន់សម្របខ្លួន ដើម្បីចូលហាត់ជាមួយក្រុម Chelsea បានវិញនៅឡើយទេ ដោយសារតែរូបគេនៅភ័យខ្លាចមេរោគ Covid-19 នៅឡើយ។
ក្លឹបទាំងអស់នៅអង់គ្លេស បានបែងចែកកីឡាករជាក្រុមតូចៗ ដើម្បីឱ្យពួកគេបានចូលហាត់វិញតិចៗហើយ។ នេះជាគម្រោងការមួយសម្រាប់ Premier League មុនពេលប្រមូលផ្ដុំគ្នាច្រើន ដើម្បីឈានទៅរកការបើកការប្រកួតឡើងវិញនៅខែក្រោយនេះ។ តែការប្រមូលផ្ដុំគ្នានេះដែរ ក៏នៅមានកីឡាករមួយចំនួនមិនទាន់អាចចូលក្រុមវិញបាននោះទេ ដោយសារតែពួកគេនៅខ្លាច Covid-19 នៅឡើយ។
ជាក់ស្ដែង Kante របស់ក្រុម Chelsea ជាដើម។ កីឡាករបារាំងរូបនេះ មិនទាន់ចូលរួមជាមួយក្រុម Chelsea នៅឡើយទេកាលពីម្សិលមិញនេះ។ ប្រភពបានបញ្ជាក់ថារូបគេនៅមានភាពភ័យខ្លាចនៅឡើយជាមួយមេរោគ Covid-19 ដែលតម្រូវឱ្យមានការពិចារណានិងពន្យល់បន្ថែមទៀត ទើបអាចចូលជាមួយក្រុមវិញបាន៕ប្រភព Dailymail