Fred បាននិយាយថាគ្រូតា Sir Alex Fugerson នៅតែបន្ដតាមដានសកម្មភាពហ្វឹកហាត់របស់ក្រុមបិសាចក្រហម Manchester United ដដែល បើទោះជាលោកបានលាលែងតំណែងពីអ្នកចាត់ការច្រើនឆ្នាំហើយក៏ដោយ។
ខ្សែបម្រើប្រេស៊ីលខាងលើនេះ បានចូលរួមជាមួយក្រុម Man Utd កាលពីឆ្នាំ២០១៨កន្លងទៅ ហើយរដូវកាលនេះរូបគេបានបង្ហាញសមត្ថភាពលេងបានល្អមែនទែនត្រូវចិត្តលោក Ole ។ Fred បើទោះជាទើបចូលលេងឱ្យបិសាចក្រហមមែន ប៉ុន្តែរូបគេបានដឹងពីប្រវត្តិក្លឹបនេះច្បាស់ ជាពិសេសលោក Sir Alex តែម្ដង។
ខ្សែបម្រើវ័យ២៧ឆ្នាំបានចាត់ទុកអតីតអ្នកចាត់ការខាងលើនេះ គឺជាអ្នកចាត់ការអស្ចារ្យបំផុតក្នុងវិស័យបាល់ទាត់។ រូបគេ បានបន្ថែមទៀតថាបើទោះជាបច្ចុប្បន្នលោកចូលនិវត្តហើយក្ដី ប៉ុន្តែនៅតែមកមើលសកម្មភាពហ្វឹកហាត់របស់ក្រុម Man Utd ជាប្រចាំ។ ដោយនេះបង្ហាញឱ្យឃើញថាលោក Sir Lex នៅតែយកចិត្តទុកដាក់ និងស្រលាញ់ក្រុមបិសាចក្រហមជានិច្ច៕ប្រភព Dailymail