គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានសម្រេចលើកពេលការប្រកួតរបស់ក្លឹបបឹងកេត និងណាហ្គាវ៉ើល ចំនួន១សប្តាហ៍ ដោយភារៈរវល់រៀងខ្លួន។
ក្នុងន័យនេះជំនួបរវាងណាហ្គាវើលដ៍ទល់ភ្នំពេញក្រោននៅថ្ងៃទី២១ខែកក្កដា និងការពារជាតិទល់បឹងកេត ថ្ងៃទី៥ខែសីហា ត្រូវបានលើកទៅធ្វើនៅថ្ងៃទី២៧ខែកក្កដាទាំងអស់ ដោយសារណាហ្គាវើលដ៍មានកម្មវិធីបាល់ទាត់ជាមួយយុវជនខេត្តកំពង់ស្ពឺ ខណៈបឹងកេតត្រូវប្រកួតមិត្តភាពជាមួយក្រុមជម្រើសលីគជប៉ុន។
កម្មវិធីបាល់ទាត់របស់ណាហ្គាវើលដ៍នៅខេត្តកំពង់ស្ពឺមានការចូលរួមដោយឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។
រីឯបឹងកេត ត្រូវត្រៀមលក្ខណៈដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសកីឡាករលីគជប៉ុន Japan Football League។
ក្រៅពីគូទាំង២នេះ លីគកំពូលកម្ពុជានៅមានសកម្មភាពប្រកួតតាមកាលវិភាគធម្មតា។