លោក Fabio Capello បាននិយាយថាខ្សែប្រយុទ្ធវ័យក្មេង Haaland នឹងកាន់តែល្អឡើងមួយកម្រិតទៀត ប្រសិនបើរូបគេបានការណែនាំពីលោក Klopp ។
ខ្សែប្រយុទ្ធសញ្ជាតិន័រវែសខាងលើនេះ បានបង្ហាញខ្លួនឱ្យក្រុម Dortmund កាលពីថ្ងៃសៅរកន្លងទៅ ដែលជួយឱ្យក្រុមនេះឈ្នះ Schalke ក្នុងលទ្ធផល ៤-០ ដោយរូបគេរកបាន១និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម១គ្រាប់។ ខ្សែប្រយុទ្ធមាឌធំវ័យក្មេងនេះ រកបាន៤១គ្រាប់ហើយក្នុងការបង្ហាញខ្លួន៣៤ប្រកួតកន្លងមកនេះ។ ដោយរូបគេក៏លេងបានល្អ កាលប្រកួតទល់ក្រុម Liverpool កន្លងទៅដែរ។
មើលឃើញថាកំពុងឡើងជើងបែបនេះ លោក Capello ដែលជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបាននិយាយថាបើ Haaland បានឱកាសទៅលេងនៅ Liverpool ក្រោមការដឹកនាំរបស់លោក Kloop នោះរូបគេនឹងប្លែងជាងនេះទៅទៀត។ លោក Klopp ជាអ្នកចាត់ការដែលពូកែប្រើប្រាស់និងបញ្ចុះបញ្ចូលកីឡាករបានល្អ ដូចដែលគ្រប់គ្នាបានឃើញ Salah , Mane និង Firmino ជាដើម សុទ្ធតែពោរពេញដោយកម្លាំងចិត្តក្នុងការប្រកួត៕ប្រភព Dailymail