ខ្សែការពារ Andy Robertson បានបង្ហាញអារម្មណ៍សោកស្ដាយ ចំពោះការបង្ហាញកាយវិការមិនសមរម្យដាក់ Lionel Messi អំឡុងការប្រកួត UEFA Champions League កន្លងទៅ។
Robertson បានប៉ះជាមួយ Messi អំឡុងពេលដែល ក្រុម Liverpool បំបាក់ក្រុម Barcelona នៅក្នុងការប្រកួត UEFA Champions League ។ ចំពោះពេលវេលានោះហើយ បានធ្វើឱ្យខ្សែការពារហង្សក្រហម មិនអាចបំភ្លេចបាននោះទេ ព្រោះរូបគេមិនបានបង្ហាញការគោរពដល់កីឡាករល្អបំផុតនៅលើលោកនេះ។
ខ្សែការពារជម្រើសជាតិស្កុតឡែនខាងលើ បាននិយាយបែបនេះថា៖ “ខ្ញុំគាត់តែប៉ះសក់គាត់បន្តិចប៉ុណ្ណោះ ប៉ុន្តែគាត់មិនសប្បាយចិត្តនោះទេ។ វាជាអ្វីដែលខ្ញុំនឹងមិនធ្វើម្ដងទៀតឡើយ។ វាជារឿងដែលមិនគោរពដល់កីឡាករល្អបំផុតក្នុងការប្រកួតនេះ”៕ប្រភព Goal