Willian ​នឹង​ចូល​រួម​ជាមួយ Spurs ​នៅ​ពេល​ផុត​កុងត្រា​នៅ Chelsea ​

​ខ្សែ​បម្រើ​ប្រយុទ្ធ Willian ​បាន​បង្ហើប​ពី​គម្រោង​ទៅ​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho ​វិញ ​នៅ​ពេល​កុងត្រា​របស់​គេ​ជាមួយ Chelsea ​អស់​ត្រឹម​រដូវ​កាល​នេះ​។

យោង​តាម beIN Sports ​បាន​បញ្ជាក់​ថា Willian ​នឹង​មិន​ចាកចេញ​ពី​អង់គ្លេស​នោះ​ទេ ទោះ​ផុត​កុងត្រា​ជាមួយ​តោ​ខៀវ​ក៏​ដោយ។ ​ការ​និយាយ​បែប​នេះ គឺ​ក្រោយ​ពី​កីឡាករ​ប្រេស៊ីល ​បង្ហើប​ថា​រូបគេ​នឹង​ទៅ​លេង​ឱ្យ​ក្រុម Spurs ​ដែល​មាន​លោក Jose Mourinho ​កំពុង​ដឹក​នាំ។ ​Willian ​នៅ​តែ​គោរព ​និង​ចង់​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose ​ដដែល ​ព្រោះ​ពួកគេ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​ម្ដង​រួច​មក​ហើយ​។

​លោក Jose ​ធ្លាប់​បង្ហាត់បង្រៀន​ដល់ Willian ​កាល​ពី​លោក​នៅ​ដឹក​នាំ​ក្រុម Chelsea ​ពី​ឆ្នាំ​២០១៣​ដល់​២០១៥។ ​នៅ​គ្រា​នោះ ​កីឡាករ​វ័យ​៣១​ឆ្នាំ​ទទួល​បាន​ឱកាស​លេង​ច្រើន ​និង​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​អ្នក​ចាត់ការ​ខ្លាំង​ណាស់។ ​កត្តា​នេះ​ហើយ ​បាន​ជា​រូបគេ​ចង់​មក​ធ្វើ​ការ​ជាមួយ​គ្នា​ទៀត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT