ក្នុងសប្តាហ៍ទី ១៤ នៅលីគកំពូលកម្ពុជា មានការប្រែប្រួលចំណាត់ថ្នាក់ខ្លះៗ ក្នុងនោះវិសាខា ឡើងមកឈរលេខ ២

ការប្រកួតដណ្តើមជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៨ បានបន្តបិទទំព័រសប្តាហ៍ទី ១៤ ជាបន្តទៀតហើយ គ្រាដែលជាលទ្ធផលគឺស្ទើរទែពុំមានការប្រែប្រួលចំណាត់ថ្នាក់សម្រាប់ក្រុមទាំង ១២ ប៉ុន្តែ បេក្ខភាពប្រជែងពានរង្វាន់កាន់តែដាច់ឆ្ងាយសម្រាប់ក្រុមលេខ ៥ ភ្នំពេញក្រោន ក្រោយបរាជ័យ ១-៣ ទល់នឹង វិសាខា ។

បើទោះបីជារដូវកាល ២០១៨នេះ មិនមានការប្រកួតវគ្គ Play-offs ដណ្តើមពានរង្វាន់ក៏ពិតមែន ប៉ុន្តែគម្លាតពីក្រុមកំពូលតារាង ទៅដល់លេខរៀងទី ៤ គឺនៅប្រកៀកប្រកិតគ្នានៅឡើយ ពោលគឺក្រសួងការពារជាតិ ដែលស្ថិតនៅលេខរៀងទី ៤ នៅក្រោមបឹងកេតដែលឈរកំពូលតារាង ត្រឹមតែ ៦ពិន្ទុប៉ុណ្ណោះ ខណៈការប្រកួតគឺនៅសល់ ៨ប្រកួតទៀតទើបបញ្ចប់រដូវកាល។

យ៉ាងហោចណាស់មានព្រះខ័នរាជស្វាយរៀង ដែលរំកិលឡើងមកឈរនៅលេខរៀងទី ៦ ពីលើអាស៊ីអឺរ៉ុប ក្រោយពីពួកគេបានធ្វើដំណើរទៅយក ៣ពិន្ទុ ពីអគ្គិសនីកម្ពុជា ៤ ទល់នឹង ២។

ក្រៅពីនេះ វិសាខា ក្រោយឈ្នះ ភ្នំពេញក្រោន ទទួលបាន៣ពិន្ទុ ស្មើពិន្ទុជាមួយណាហ្គាវើល ( ៣២ពិន្ទុ ) តែឈរនៅលេខ ២ ដោយគិតលើរូបមន្ត ( Head To Head ) ដែលវិសាខា បានយកឈ្នះ ណាហ្គាវើល ៣-០ កាលពីសប្តាហ៍ទី ៨ ។

និយាយអំពីកីឡាករល្អៗវិញ Privat បន្ថែមបាន ១គ្រាប់ទៀត (១៧គ្រាប់) ផ្តាច់ខ្លួនចេញពី Bisan George ដែលតាមពីក្រោយ (១៦គ្រាប់) ។ ក្រៅពីនោះផងដែរ កែវ សុខផេង ដែលជាកម្លាំងថ្មីរបស់វិសាខា ស៊ុតចូលរាល់ការប្រកួត ក្នុងការបង្ហាញខ្លួន ៣ប្រកួតដំបូង ដែលរកបានដល់ទៅ ៤គ្រាប់ ក្នុងនោះមិត្តរួមក្រុម ទិត ឌីណា ក៏រកបាន ៣គ្រាប់ឲ្យក្រុមថ្មីផងដែរ ។

វឌ្ឍនាកា រកបាន គ្រាប់បាល់ដំបូងរបស់ខ្លួនក្នុងលីគកំពូលកម្ពុជាគ្រាដែលជួយឲ្យបឹងកេត បន្តកំណត់ត្រាមិនបរាជ័យ ១៤ប្រកួត ឈ្នះលើអគ្គស្នងការដ្ឋាននគរបាលជាតិ ១-០ ។

ប្រាក់ មុន្នីឧត្តម សុំានឹងប្រព័ន្ធលេងក្រុមចាស់របស់ខ្លួនវិញហើយ ពោលគឺ ស៊ុតចូល ២គ្រាប់ ក្នុង ៣ប្រកួត នៃជើងទីពីរនេះ ក្រោយពីត្រឡប់មកពីម៉ាឡេស៊ីវិញ ។

លទ្ធផល និងតារាងពិន្ទុផ្លូវការ៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT
  • អត្ថបទថ្មី