ប្រធាន La Liga ​៖ ​យើង​អាច​នឹង​អាច​លេង​បាល់​បាន​វិញ​នៅ​ខែ​ក្រោយ​នេះ​

​លោក Javier Tebas ​ប្រធាន La Liga ​បាន​និយាយ​ថា​ការ​ប្រកួត​អាច​នឹង​ត្រលប់​ចូល​ទីលាន​បាន​វិញ​នៅ​ខែ​ក្រោយ​នេះ ​ក្រោយ​ស្ងប់ Covid-19 ​។

ក្លឹប​បាល់ទាត់​នៅ​អេស្ប៉ាញ​ទាំង​អស់ ​កំពុង​ធ្វើ​តេស្ដ​កីឡាករ​ខ្លួន ​ដើម្បី​ស្វែង​រក​មេរោគ Covid-19 ​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ​ដោយ​មាន​ក្រុម​មួយ​ចំនួន​បាន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ឡើង​វិញ​ហើយ​ផង​ដែរ ​ដើម្បី​ត្រៀម​ខ្លួន​ចូល​ប្រកួត​វិញ។ ​ស្រប​ពេល​ប្រទេស​អេស្ប៉ាញ​ផ្ទាល់​ក៏​បាន​ដក​បម្រាម​ជា​ច្រើន​វិញ​ផង​ដែរ ​ក្រោយ​ពី​ចំនួន​អ្នក​ឆ្លង​និង​អ្នក​ស្លាប់​បាន​ថយ​ចុះ​ខ្លាំង។

ឃើញ​សញ្ញា​វិជ្ជមាន​នេះ​ហើយ ​លោក Tebas ​ក៏​បាន​បង្ហើប​ថា La Liga ​នឹង​ត្រលប់​មក​វិញ​ឆាប់​ៗ​នេះ។ ​ដោយ​អាច​នឹង​បើក​ការ​ប្រកួត​វិញ​បាន​នៅ​ខែ​ក្រោយ​នេះ​ហើយ ​ប្រសិន​ណា​បើ​មិន​មាន​អ្វី​ប្រែប្រួល​ទៀត​ទេ​នោះ៕ប្រភព ៖ Dailymail

  • ប្រធាន La Liga ​៖ ​យើង​អាច​នឹង​អាច​លេង​បាល់​បាន​វិញ​នៅ​ខែ​ក្រោយ​នេះ​