ខណៈដែលកុងត្រារបស់កីឡាករ Layvin Kurzawa ត្រូវផុតនារដូវក្តៅខាងមុខ ក្លឹបយក្សបារាំង Paris Saint-Germain ក៏កំពុងស្លកាន់តែខ្លាំងក្នុងការចង់នាំយកកីឡាករថ្មីមកជំនួស ហើយរ៉ាដាបច្ចុប្បន្នតែមួយរូបគត់ នោះគឺ Sergio Reguilon។
Reguilon ជាខ្សែការពាររបស់ Real Madrid ដែលកំពុងខ្ចីជើងលេងឲ្យក្លឹប Sevilla ប៉ុន្តែមិនមានភាគរយខ្ពស់សម្រាប់គេក្នុងការវិលត្រលប់ទៅកាន់ទឹកដី Bernabeu នោះវិញឡើយ ព្រោះបើទៅក៏បានត្រឹមជាស្រមោលក្រោយតួឯក Marcelo ឬ Ferland Mendy នៅការពារឆ្វេងដដែល។
តាមរបាយការណ៍ RMC Sport បានចុះផ្សាយ ប្រធានចាត់ការផ្នែកកីឡារបស់ក្លឹប PSG គឺលោក Leonardo ក៏បានឆ្លៀតឱកាសនេះ ទាក់ទងចរចាចង់យក Reguilon ចេញឲ្យដាច់ពី Real Madrid តែម្តង ណាមួយដើម្បីមកបង្គ្រប់ចន្លោះដែល Kurzawa បម្រុងដើរចេញនាចប់រដូវកាល៕
ប្រភព៖ Marca