UEFA ​បញ្ជាក់​ម្ដង​ទៀត ​ទោះ​មិន​ចប់​រដូវ​កាល Liverpool ​​គួរ​តែ​បាន​ពាន Premier League ​

​ក្របខណ្ឌ​បាល់ទាត់​នៅ​ទ្វីប​អឺរ៉ុប​ចាប់​ផ្ដើម​ដាក់​ផែន​ការ​ដើម្បី​ត្រលប់​មក​ប្រកួត​វិញ​ហើយ ដោយ​ក្នុង​នោះ Premier League ​ហាក់​ដូចជា​មាន​បញ្ហា​ច្រើន​ជាង​គេ។

​លីគ​កំពូល​ល្អ​បំផុត​នៅ​លើ​លោក​នេះ ​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​រៀប​ចំ​ការ​ប្រកួត​ចង់​ដំណើរ​ការ​វិញ ​ប៉ុន្តែ​បើ​មើល​ទៅ​លើ​ក្លឹប​ធំ​ៗ​វិញ​ហាក់​មិន​ចង់​ចូល​លេង​នៅ​ពេល​ខាង​មុខ​នេះ​ទេ។ ​ពួកគេ​ខ្លាច​ថា ការ​ប្រកួត​បាល់ទាត់​ត្រលប់​មក​វិញ​នេះ អាច​នឹង​ធ្វើ​ឱ្យ​មេរោគ Covid-19 ​ផ្ទុះ​ឡើង​ជា​ថ្មី​ម្ដង​ទៀត។

​តែ​បើ​ទោះ​ជា​ប្រកួត​ឡើង​វិញ​ឬ​មិន​ប្រកួត​ឡើង​វិញ បិទ​រដូវ​កាល​ត្រឹម​នេះ​ក៏​ដោយ ​ក៏​ខាង UEFA ​បាន​បញ្ជាក់​ថា​ពាន​រង្វាន់ Premier League ​គួរ​តែ​ឱ្យ​ទៅ​ខាង Liverpool ​ដដែល។ ​ក្រុម​របស់​លោក Klopp ​នេះ​ត្រូវ​ការ​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​បាន​ក្លាយ​ជា​ជើង​ឯក។ អ្នក​គាំទ្រ​របស់​ក្រុម​ហង្ស​ក្រហម ពិត​ជា​ចង់​បាន​ពាន​រង្វាន់​នេះ​ណាស់ ព្រោះ​ពួកគេ​ខកខាន​លើក​វា​អស់​៣០​ឆ្នាំ​មក​ហើយ៕ប្រភព Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT