អ្នក​ចាំ​ទី​វ័យក្មេង នុន ណាត ថា​ទោះ​ជាកីឡាករជម្រើសបំរុង​ក៏​នៅ​តែ​ព្យាយាមមិនបោះបង់ចោល

“ជម្រើសដំបូងខ្ញុំមិនទាន់អាចប្រជែងយកបានក៏ពិតមែន តែខ្ញុំមិនដែលគិតបោះបង់វាចោលឡើយ”នេះ​គឺ​ជា​សម្ដី​របស់​អ្នកចាំ​ទី​វ័យក្មេង​ នុន ណាត​ដែល​ជា​កីឡាករ​ជម្រលើស​បម្រុង​របស់​ក្លិប​​អង្គរថាយហ្គ័រ។

“ចាប់តាំងពីថ្ងៃមកដល់ដំបូង ខ្ញំុសង្កេតឃេីញក្រុមតែងតែមានការហ្វឹកហាត់ខ្លាំង ដែលខ្ញំុត្រូវរៀនសម្របតាម ហេីយខ្ញំុអាចធ្វេីអ្វីៗបានតាមតម្រូវការនៃការហ្វឹកហាត់។ បេីប្រៀបនឹងពីមុនគឺខុសគ្នាឆ្ងាយ ដោយសារពីមុនខ្ញំុមិនសូវបានហ្វឹកហាត់ទៀតទាត់ ប៉ុន្តែនៅក្រុមធំគឺវិន័យច្បាស់លាស់។ នៅទីនេះក្រុមគ្រូបង្វឹកនិងមិត្តរួមក្រុមតែងតែជម្រុញលេីកទឹកចិត្តជានិច្ច”។

លើស​ពី​នេះ​រូប​គេ​បន្ត​ថា៖ “ចំពោះការជាប់ ១១នាក់ដំបូង ខ្ញំុគិតថា ខ្ញំុមិនទាន់អាចប្រជែងយកវាបានឡេីងក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្តែទោះជាអញ្ចឹងក៏ដោយ ក៏ខ្ញំុនៅតែខិតខំប្រឹងប្រែងហាត់ ដេីម្បីឲ្យគ្រូបានឃេីញពីសម្ថភាពរបស់ខ្ញំុ ព្រោះតាំងពីចាប់ផ្ដេីមដំបូងមក ខ្ញំុតែងតែប្រាប់ខ្លួនឯងថាឲ្យព្យាយាម ទោះជាលទ្ធផលយ៉ាងណាក៏ដោយក៏ខ្ញំុមិនបោះបង់វាចោលដែរ”។

នុន ណាត គឺជាកីឡាករយុវជនទីពីរដែលត្រូវបានក្លិបអង្គរថាយហ្គឺរតម្លេីងមកពីឈុត U-18 ទៅកាន់ក្រុមឈុតធំនៅរដូវកាល ២០២០ នេះ ដោយលេងក្នុងតំណែងជាអ្នកចាំទី។ កីឡាករវ័យ ១៩ រូបនេះ ថ្វីបេីមិនទាន់បានបង្ហាញថ្វីដៃរបស់ខ្លួនក្នុងការប្រកួតផ្លូវការណាមួយក្ដី ប៉ុន្តែក្នុងការប្រកួតមិត្តភាពមុនបេីករដូវកាល រូបគេទទួលបានចំនួននាទីលេងច្រេីនគួរសមផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT