តារាឆ្នើមប្រចាំក្លឹប Lazio គឺកីឡាករ Ciro Immobile បាននឹងកំពុងដាក់គោលដៅរួចជាស្រេចក្នុងការតាមប្រដេញបំបែកកំណត់ត្រារបស់ Gonzalo Higuain នាមជា Top Scorer ប្រចាំប្រវត្តិសាស្រ្តបាល់ទាត់ Serie A។
កន្លងមក Higuain ធ្លាប់បំបែកបាន ៣៦ គ្រាប់ នារដូវកាលទោល អំឡុងពេលលេងឲ្យ Napoli នារដូវកាល ២០១៥/១៦ ខណៈដែលបច្ចុប្បន្ន Immobile បំបែកបាន ២៧ គ្រាប់ ហើយនៅសល់ ១២ ប្រកួតផ្សេងទៀតក្នុងដៃ បែបនេះត្រូវការ ៩ គ្រាប់ទៀតដើម្បីតាមស្មើ និង ១០ គ្រាប់ដើម្បីយកឈ្នះ។
ជុំវិញរឿងរ៉ាវនេះ Immobile ផ្ទាល់ក៏ទើបតែប្រាប់ Sky Sport កន្លងទៅថា៖ “ខ្ញុំព្យាយាមហ្វឹកហាត់ខ្លាំងណាស់ ដើម្បីសម្រេចកំណត់ត្រាគ្រាប់បាល់នេះ ដោយយើងនឹងបានឃើញរឿងភ្ញាក់ផ្អើលកើតឡើងនៅលើទីលាន ខ្ញុំនឹងព្យាយាមឲ្យអស់ពីខ្លួន”៕
ប្រភព៖ Sportskeeda