Real ស្ដាយក្រោយ​ហើយ ដែល​លក់​ខ្សែ​ការពារ​រូប​នេះ​ឲ្យ​ក្លឹប​នៅ​អ៊ីតាលី ឥឡូវ​ចង់​ទិញ​វិញ​ក៏​ពិបាក

តាម​ប្រភព​ពី La Gazzetta dello Sport បាន​ចុះ​ផ្សាយ​ថា​ក្លឹប Real Madrid ក៏​កំពុង​ស្ថិត​ក្នុង​ចំណោម​ក្លឹប​កំពូល​ជា​ច្រើន​ដែល​ចាប់​អារម្មណ៍​ចង់​នាំ​យក​ខ្សែ​ការពារ Theo Hernandez ពី​ក្លឹប AC Milan នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ។

កាល​ពី​ឆ្នាំ ២០១៩ កន្លង​ទៅ Real បាន​លក់​កីឡាករ​បារាំង​រូប​នេះ​នៅ​តម្លៃ​ខ្លួន ២០ លាន​អឺរ៉ូ តែ​តាម​ប្រភព​បាន​សង្កត់​ធ្ងន់​ថា AC អាច​នឹង​ប្រគល់​ឲ្យ​វិញ ប៉ុន្តែ​ទាមទារ​ប្រាក់​ចំណេញ​លើ​នោះ ១ ទ្វេ​ជា ២ ពោល​គឺ ៤០ លាន​អឺរ៉ូ។

Theo កាល​លេង​នៅ​ស្តេច​ស​គឺ​ធ្វើ​មិន​បាន​ល្អ​សោះ​ឡើយ លុះ​មក​ដល់ AC Milan ក៏​រក​បាន ៦ គ្រាប់​ហើយ​រដូវ​កាល​នេះ នាម​ជា​ខ្សែ​ការពារ​ដ៏​សំខាន់​មួយ​រូប​របស់​ក្លឹប ល្មម​ឲ្យ Real សោកស្តាយ​មិន​ស្ទើរ។

យ៉ាងណាមិញ​ក្រៅ​ពី Madrid ក៏​មាន​បណ្តា​ក្លឹប​ជា​ច្រើន​ទៀត​ដូច​ជា Manchester United, Manchester City, Paris Saint-Germain, Barcelona, Real Madrid និង Juventus សុទ្ធ​សឹង​កំពុង​សម្លឹង​ឃើញ​ខ្សែ​ការពារ​ស្លាប​ឆ្វេង​រូប​នេះ​ទាំង​អស់៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT