សួរ​ឲ្យ​ចុច​ឈ្មោះ​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​នៅ PL ជើង​ចាស់ Cahill ​ចង្អុល​យុវជន​រូប​នេះ​ភ្លែត

លោក Tim Cahill ត្រូវ​បាន​គេ​សួរនាំ​អំពី​យុវជន​ល្អ​ដាច់​គេ​នៅ Premier League ​នា​ពេល​បច្ចុប្បន្ន ហើយ​តាម​ការ​យល់​ឃើញ​របស់​លោក​ផ្ទាល់​គឺ​ចុច​ឈ្មោះ​យុវជន​នៅ​ក្លឹប​តោ​ខៀវ Chelsea។

ប្រាប់ Sky Sports លោក Cahill និយាយ​ថា៖ “ខ្ញុំ​ចូលចិត្ត​កីឡាករ Mason Mount ដោយ​ខ្ញុំ​គិត​ថា​គេ​ជា​អ្នក​ស៊ុត​បាល់​ដ៏​ល្អ​មួយ​រូប និង​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល​អនាគត​របស់​គេ ហើយ​ហេតុផល​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​គេ​បំផុត​នោះ​គឺ​ដោយសារ​អ្នកចាត់ការ​របស់​គេ [Frank Lampard] ព្យាយាម​បង្វឹក​ឲ្យ​ Mount គេ​ក្លាយ​ទៅ​ជា​កីឡាករ​មួយ​រូប​ជោគជ័យ​ដូច​ Lampard នេះ​ផ្ទាល់”។

បញ្ជាក់​ថា​ខ្សែ​បម្រើ​ឲ្យ​ក្លឹប​តោ​ខៀវ Chelsea រូប​នេះ ​បាន​បង្ហាញ​ខ្លួន ២៥ លើក​នា​រដូវ​កាល ២០១៩/២០ ដោយ​រក​បាន ៦ គ្រាប់​និង Assist ៤ លើក​ហើយ​ឲ្យ​ក្លឹប​របស់​ខ្លួន៕ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT