Man Utd ​គួរ​តែ​ដាក់ Bruno និង Pogba ឱ្យ​លេង​រួម​គ្នា​

​ក្រុម​បិសាច​ក្រហម Manchester United ​គួរ​តែ​ដាក់​ខ្សែ​បម្រើ​Bruno ​និង Pogba ​ឱ្យ​ចូល​លេង​រួម​គ្នា​នៅ​ពេល​ការ​ប្រកួត​ត្រលប់​មក​វិញ​។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​ Jonathan Greening ​អតីត​កីឡាករ Man Utd ​ម្នាក់។

​Bruno ធ្វើ​បាន​ល្អ​មែនទែន ​ចាប់​តាំង​ពី​រូបគេ​ផ្លាស់​មក​លេង​នៅ Old Traffrod ​កាល​ពី​ខែ​មករា​កន្លង​ទៅ។ ​ស្រប​ពេល Pogba ​វិញ ​ក៏​ជា​កីឡាករ​ល្អ​ម្នាក់​ដែរ ប៉ុន្តែ​រដូវ​កាល​នេះ រូបគេ​មិន​សូវ​មាន​ឱកាស​បាន​លេង​ច្រើន​ឡើយ ដោយសារ​តែ​របួស​ញ៉ាំញី​ខ្លាំង​ពេក។ ​យ៉ាងណាមិញ ​មក​ដល់​ពេល​នេះ​របួស​គេ​បាន​ធូរ​ស្បើយ​ច្រើន​ហើយ ដូច្នេះ​នៅ​ពេល​ការ​ប្រកួត​ត្រលប់​មក​វិញ គឺ​អាច​ចូល​លេង​បាន។

​វត្តមាន​របស់ Pogba ​វិល​ចូល​លេង​វិញ​នេះ ​ត្រូវ​បាន​ Jonathan Greening ​យល់​ឃើញ​ថា​នឹង​ល្អ​មួយ​កម្រិត​ទៀត​សម្រាប់ Man Utd ​។ ​លោក Ole ​អាច​ប្រើ​ប្រាស់​ខ្សែ​បម្រើ​ប្រយុទ្ធ​២​នាក់​នេះ​បាន ​ដើម្បី​ធ្វើ​ឱ្យ​ក្រុម​កាន់​តែ​ល្អ​ឡើង​មួយ​កម្រិត​ទៀត៕ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT