ក្លឹប Juventus អាចនឹងទិញខ្សែការពារ Marcelo ម្នាក់ទៀត ប្រសិនណាបើកីឡាករ Alex Sandro សម្រេចចិត្តផ្លាស់ទៅលេងនៅក្លឹប Manchester United ។
បិសាចក្រហមកំពុងតែតាមប្រមាញ់យក Sandro ខ្លាំងមែនទែន ដើម្បីមកចូលរួមជាមួយក្រុមប្រជែងយកពានរង្វាន់លីគកំពូលអង់គ្លេស។ យ៉ាងណាមិញ ក្រុម Juventus ប្រហែលជាមិនងាយលក់ខ្សែការពារស្លាបរបស់ខ្លួនឡើយ ត្បិតអីបច្ចុប្បន្ននេះ ពួកគេពិបាកក្នុងការទិញកីឡាករល្អៗដូច Sandro បានណាស់។
ត្រលប់មកវិញ ប្រសិនបើត្រូវចាកចេញមែន នោះក្លឹប Juventus អាចនឹងតាមទិញ Marcelo ពីក្រុម Real Madrid មកទៀត។ ការចង់បានកីឡាករប្រេស៊ីលរូបនេះ គឺដោយសារតែរូបគេអាចនឹងលេងបានល្អជាមួយ Ronaldo ។
មួយវិញទៀត Ronaldo ផ្ទាល់ក៏បាននិយាយជាមួយប្រធានក្លឹប Juventus ផងដែរ ក្នុងលក្ខខណ្ឌណាដែលទិញយក Marcelo បាន ដើម្បីមករួមក្រុមជាមួយគ្នា។ សម្រាប់ Marcelo ផ្ទាល់ក៏ធ្លាប់និយាយដែរថា រូបគេនឹងចាកចេញពី Real Madrid ប្រសិនណាបើក្លឹបនេះ លក់ Ronaldo ចេញពិតមែន៕ប្រភព៖ Sport-english