Utd/City/Liverpool និង PSG សម្លឹង​ឃើញ​រ៉ាដា​អ្នកចាំទី​តែ​មួយ កំពុង​ជ្រកកោន​នៅ Serie A

មាន​បណ្តា​ក្លឹប​ជា​ច្រើន មិន​ថា​តែ Man Utd, Man City, Liverpool និង PSG បាន​នឹង​កំពុង​ចាប់​អារម្មណ៍​ជា​ខ្លាំង​ទៅ​លើ​អ្នកចាំទី​ Gianluigi Donnarumma របស់​ក្លឹប AC Milan ​ពោល​គឺ​កំពុង​ចែចូវ​ចង់​ប្រជែង​យក​ក្នុង​ពេល​ខាង​មុខ។

កុងត្រា​របស់ Donnarumma ​ត្រូវ​បញ្ចប់​ជាមួយ AC នៅ​ចុង​រដូវ​កាល ២០២០-២១ ប៉ុន្តែ​ក៏​មាន​ភាគរយ​ច្រើន​ដែល​រូប​គេ​អាច​នឹង​ចាកចេញ​នៅ​រដូវ​ក្តៅ​ឆ្នាំ​នេះ ឆ្លើយតប​ទៅ​នឹង​ភាព​រកាំរកូស​ជាមួយ​នាយក​ប្រតិបត្តិ​ក្នុង​ក្លឹប ដែល​បង្ខំ​ចិត្ត​កាត់បន្ថយ​កីឡាករ​ដើម្បី​សម្របសម្រួល​ដល់​ផ្នែក​ហិរញ្ញវត្ថុ។

បញ្ជាក់​ថា​បុរស​វ័យ​ ២១ ឆ្នាំ រដូវ​កាល ២០១៩/២០ នេះ បង្ហាញ​ខ្លួន​សរុប ២៤ លើក​ក្នុង​និង​ក្រៅ​ក្របខ័ណ្ឌ ដោយ​របូត​គ្រាប់​បាល់​សរុប ៣៣ គ្រាប់​និង​ទប់​បាល់ Clean Sheet ចំនួន ១០ លើក៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT