ជៀសវាង​យល់​ច្រឡំ Pogba ប្រាប់​ភ្លាមៗ មូលហេតុ​ពាក់​អាវ Juve ពេល​ហ្វឹកហាត់ (វីដេអូ)

Paul Pogba ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថា​មាន​បង្ហោះ​វីដេអូ​អំឡុង​ពេល​ហ្វឹកហាត់​ដាច់​ដោយ​ឡែក​មួយ​ជាមួយ​នឹង​កីឡាករ Victor Lindelof ដោយ​កីឡាករ​បារាំង​ឃើញ​មាន​ពាក់​អាវ​របស់​ក្លឹប Juventus គ្រា​ពេល​ហ្វឹកហាត់​នោះ។

ជៀសវាង​ការ​ភ័ន្តច្រឡំ​ផ្សេងៗ Pogba ​បាន​បញ្ជាក់​តាម​រយៈ​សារ​មួយ​ភ្លាមៗ ខាង​ក្នុង​វីដេអូ​ថា​ខ្លួន​ពាក់​អាវ Juventus ព្រោះ​ចង់​គាំទ្រ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ Blaise Matuidi ដែល​ជា​មិត្ត​រួម​ជម្រើស​ជាតិ​ផង​និង​អតីត​មិត្ត​រួម​ក្រុម​នៅ Juventus ផង ពោល​គឺ​គ្មាន​អ្វី​លើស​ពី​នោះ​ទេ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

View this post on Instagram

 

A post shared by Paul Labile Pogba (@paulpogba) on

Matuidi បាន​ក្លាយ​ជា​កីឡាករ Juventus ទី​ពីរ បន្ទាប់​ពី Daniele Rugani ដែល​បាន​ផ្ទុក​វីរុស​កូវីដ១៩ កាល​ពី​ពេល​ថ្មីៗ​នេះ។ ស្ថានភាព​នៅ​ប្រទេស​អ៊ីតាលី​កំពុង​ប្រែ​ជា​វឹកវរ​ខ្លាំង ​ខណៈ​ដែល​តួ​លេខ​អ្នក​ឆ្លង​និង​បាត់បង់​ជីវិត​បាន​កើនឡើង​ជា​បន្តបន្ទាប់ រហូត​ដល់ ១ ​ថ្ងៃ​មាន​លើស​ពី​ជាង ៣០០ នាក់​ក៏​មាន​ដែល​បាន​ស្លាប់​ដោយ​សារ​កូវីដ១៩៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT