កីឡាករខ្ចីជើងឲ្យក្លឹប Borussia Dortmund គឺ Achraf Hakimi បានទម្លាយពីអារម្មណ៍ពិតរបស់ខ្លួនថានៅតែពេញចិត្តការវិលត្រលប់ទៅទ្រនំចាស់ Real Madrid ប្រសិនណាក្លឹបអេស្ប៉ាញព្រមបើកភ្លើងខៀវឲ្យខ្លួនពិតមែននោះ។
Hakimi បានចុះហត្ថលេខាខ្ចីជើងផ្លាស់ពី Real Madrid មក Dortmund រយៈពេល ២ ឆ្នាំ ដោយកុងត្រារបស់គេនឹងត្រូវបញ្ចប់នៅចុងរដូវកាល ២០១៩/២០ ខណៈនៅទ្រនំអាល្លឺម៉ង់សម្រាប់កីឡាករម៉ារ៉ុករូបនេះក៏រមែងទទួលបានឱកាសបង្ហាញខ្លួនជាញឹកញាប់ ពោល ២៥ ប្រកួត រកបាន ៣ គ្រាប់និង Assist ១០ លើករដូវកាលនេះ។
យ៉ាងណាមិញបុរសវ័យ ២១ ឆ្នាំនៅតែអេះអុញបង្ហាញពីការចង់ចាកចេញ ដោយនិយាយថា៖ “Real Madrid ជាក្លឹបមួយដែលខ្ញុំរាប់ថាជាផ្ទះរបស់ខ្ញុំ ហើយប្រសិន Real Madrid ចង់បានខ្ញុំត្រលប់ទៅវិញ ខ្ញុំនឹងទៅ តែប្រសិនអត់ទេ ខ្ញុំនឹងចាប់ផ្តើមបើកទំព័រប្រវត្តិសាស្រ្តថ្មីជាមួយក្លឹបដ៏ល្អផ្សេងទៀត”។
រូបគេបន្ថែម៖ “Zidane គឺជាបុរសម្នាក់ដែលបានផ្តល់ឱកាសនិងទំនុកចិត្តសម្រាប់ខ្ញុំ ក្នុងការក្លាយខ្លួនជាកីឡាករអាជីពមួយរូប”៕ ប្រភព៖ Sportskeeda