Ronaldo ​បង្ហាញ​កាយ​វិការ​នឹក​អ្នក​គាំទ្រ ​ក្រោយ​លេង​បិទ​ទ្វា​ជាមួយ Inter Milan​

​ក្រុម Juventus ​បាន​យក​ឈ្នះ​លើ​ក្រុម Inter Milan ​ក្នុង​លទ្ធផល ​២-០ ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ Serie A ​កាល​ពី​យប់មិញ​នេះ ​ដោយ​ការ​ប្រកួត​លេង​ដោយ​បិទ​ទ្វា​មិន​មាន​អ្នក​គាំទ្រ​ចូល​មើល​ទេ។

​ដោយសារ​តែ​មេរោគ Corona ​កំពុង​វាយ​លុក​លើ​ប្រទេស​អ៊ីតាលី​ខ្លាំង បាន​ធ្វើ​ឱ្យ​ការ​ប្រកួត​ក្នុង​លីគ​កំពូល​ប្រទេស​នេះ តម្រូវ​ឱ្យ​លេង​ដោយ​មិន​មាន​អ្នក​គាំទ្រ​ចូល​មើល​នោះ​ទេ។ ​កត្តា​នេះ​ហើយ បាន​ធ្វើ​ឱ្យ Ronaldo ​កីឡាករ​របស់​ក្រុម Jvuentus ​បាន​បង្ហាញ​កាយវិការ​នឹក​អ្នក​គាំទ្រ ​អំឡុង​ពេល​រូបគេ​បាន​ចុះ​ពី​លើ​ឡាន ​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ Inter Milan ​។ ​Ronaldo ​បាន​លើក​ដៃ​ចាប់​ដូច​ធម្មតា​ជាមួយ​អ្នក​គាំទ្រ ​បើ​ទោះ​ជា​ពេល​នេះ មិន​មាន​អ្នក​ចាំ​ឈរ​តម្រង់​ជួរ​ចាប់​ដៃ​ដូច​មុន​ក៏​ដោយ។

​រំលឹក​ថា ​លីគ​កំពូល​អ៊ីតាលី នឹង​លេង​ដោយ​បិទ​ទ្វា​នេះ​រហូត​ដល់​ថ្ងៃ​ទី​៣​ខែ មេសា​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ ​ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​មិន​អាច​គ្រប់គ្រង​ការ​រីក​រាលដាល​មេរោគ​ខាង​លើ​បាន​ទេ ​នោះ​លីគ​នេះ​អាច​នឹង​បន្ដ​បិទ​ទ្វា​ទៀត​ក្រោយ​ថ្ងៃ​ទី​៣​ខែ​ក្រោយ​នេះ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT