កីឡាករ Barcelona ​កំពុង​មិន​ពេញ​ចិត្ត ជំនួយ​ការ​របស់​លោក Setien ​ដែល​ស្ដី​ឱ្យ​ពួកគេ​

​ក្រុម​កីឡាករ Barcelona ​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​មិន​ពេញ​ចិត្ត​ចំពោះ​កាយ​វិការ  និង​ពាក្យ​សម្ដី​ស្ដី​បន្ទោស​របស់​លោក Sarabia ​ជំនួយការ​អ្នក​ចាត់ការ Setien ​ដែល​ស្ដី​បន្ទោស​ពួកគេ ក្រោយ​ចាញ់​ជំនួប El Clasico ។

Sarabia ​បាន​ស្ដី​បន្ទោស​ទៅ​លើ Griezmann ​ក្រោយ​ពី​រូបគេ​ប្ដូរ​ចេញ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Real Madrid កន្លង​ទៅ។ ​មិន​ត្រឹម​តែ​បន្ទោស​ខ្សែ​ប្រយុទ្ធ​បារាំង​ម្នាក់​នេះ​ទេ ​ជំនួយការ​ម្នាក់​នេះ​ក៏​បាន​បន្ទោស​កីឡាករ​ដទៃ​ទៀត និង​បញ្ចេញ​កាយវិការ​មិន​សមរម្យ​ទាល់​តែ​សោះ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់។ ​

កត្តា​ធ្វើ​ការ​លើស​តួ​នាទី​នេះ​ហើយ ទើប​បាន​ជា​ក្រុម​កីឡាករ​មិន​ពេញ​ចិត្ត​ចំពោះ​បុគ្គល​ម្នាក់​នេះ​នោះ​ទេ។  ដោយ​សូម្បី​តែ​មតិ​ខាង​ក្រៅ​វិញ ក៏​បញ្ជាក់​ថា​អ្វី​ដែល​លោក Sarabia ​បាន​ធ្វើ គឺ​លើស​ពី​តួនាទី​របស់​គេ​ទៅ​ហើយ៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT