នៅជំនួប El Clasico ក្នុងទឹកដី Santiago Bernabeu កន្លងទៅ គេបានឃើញវត្តមានអតីតជើងស៊ុត Cristiano Ronaldo បានវិលត្រលប់មកចូលរួមទស្សនាការប្រកួតក្លឹបចាស់របស់ខ្លួនជាលើកដំបូង ហើយក៏ទទួលបានការសាទរនិងរំភើបជាខ្លាំង ទន្ទឹមដែលលទ្ធផលក៏ Madrid បានយកឈ្នះលើ Barca ២-០ ផងនោះ។
ឆ្លើយតបនឹងការវិលត្រលប់ដោយគ្មានការគិតទុកជាមុននេះ បើតាមប្រភពពីអ្នកសារព័ត៌មាន Edu Aguirre និងជាមិត្តភ័ក្ដិរបស់ Cristiano Ronaldo ផ្ទាល់បាននិយាយកាលពីពេលថ្មីៗនេះថា៖ “ខ្ញុំច្បាស់ណាស់ថា Cristiano គេមានបំណងចង់ត្រលប់ក្រោយមកកាន់ក្លឹប Real Madrid ដោយគាត់មានអារម្មណ៍ថានឹកនាស្រលាញ់ Madrid ពេលគាត់មកដល់ Bernabeu គាត់ពិតជារំភើបខ្លាំងណាស់”។
ប្រភពដដែលបន្ត៖ “ពេលនេះគាត់ផ្តោតខ្លាំងជាមួយ Juventus តែត្រូវចាំក្នុងវិស័យបាល់ទាត់គឺគ្រប់យ៉ាងមើលមិនឃើញនោះទេ ខ្ញុំក៏មិនដឹងថាមានរឿងអ្វីកើតឡើងនៅថ្ងៃខាងមុខ ហើយអ្នកទាំងអស់គ្នាក៏ដូចគ្នា”៕
ប្រភព៖ GiveMeSport