លទ្ធផល​ទស្សន៍ទាយ៖ Liverpool ទម្លាក់ Chelsea នៅ​បាល់​ប៉េណាល់ទី​ថែម​ម៉ោង​យប់​នេះ

នៅ​ព្រឹត្តិការណ៍ FA Cup នា​វេលា​ម៉ោង ០២:៤៥ នាទី​យប់​នេះ នឹង​មាន​ការ​ប្រកួត​រវាង​ក្លឹប​តោ​ខៀវ Chelsea និង Liverpool នា​ជំនួប​ជុំ​ទី ៥ ឬ​វគ្គ ១៦ ក្រុម មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

មុន​ឈាន​ដល់​ការ​ប្រកួត បើ​តាម​ការ​ព្យាករណ៍​នៅ​ជម្រើស ១១ រូប​ដំបូង​មាន​ដូច​ខាង​ក្រោម៖

Chelsea: Kepa; Azpilicueta, Tomori, Zouma; James, Jorginho, Barkley, Alonso; Willian, Batshuayi, Pedro

Liverpool: Adrian; N Williams, Matip, Lovren, Robertson; Milner, Fabinho, Jones; Oxlade-Chamberlain, Minamino, Origi

ដោយ​ឡែក​សម្រាប់​លទ្ធផល​ទស្សន៍ទាយ​នៃ​គូ​ពិសេស​យប់​នេះ តាម Sportsmole បាន​ទាយ​ថា​នៅ​​បញ្ចប់ ៩០ នាទី ក្រុម​ទាំង​ពីរ​ស្មើ ១-១ ហើយ​អូស​បន្លាយ​រហូត​ដល់​បាល់​ប៉េណាល់ទី ដែល​ Liverpool គឺ​ជា​អ្នក​ឈ្នះ ទម្លាក់ Chelsea ឆ្ពោះ​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុង​ក្រោយ។

រំឭក​ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៣ ​មិនា យើង​រក​បាន ១ ក្រុម​ដំបូង​ហើយ​គឺ​កាំភ្លើង​ធំ Arsenal ដែល​កក់​កៅអី​ទៅ​វគ្គ​បន្ទាប់ ក្រោយ​យក​ឈ្នះ​លើ Portsmouth 0-២៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT