Liverpool ​អាច​អត់​បាន​លើក​ពាន Premier League ​បើ​មាន​ករណី​នេះ​

​ក្រុម Liverpool ​នឹង​អាច​មិន​បាន​លើក​ពាន​រង្វាន់ English Premier League ​នោះ​ទេ ​ប្រសិន​បើ FA ​ប្រកាស​ផ្អាក​ការ​ប្រកួត​ដោយសារ​តែ​មេរោគ Corona ​រាតត្បាត​ខ្លាំង​។

បច្ចុប្បន្ន​នេះ​ទ្វីប​អឺរ៉ុប​កំពុង​ជួប​បញ្ហា​ច្រើន ​ក្រោយ​ពី​ប្រទេស​អ៊ីតាលី​ផ្ទុះ​មេរោគ Corona ​ខ្លាំង ​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ច្រើន​នាក់ ​និង​ឆ្លង​ជិត​១​ពាន់​នាក់​ទៅ​ហើយ។ អង់គ្លេស ​ក៏​មាន​ករណី​អ្នក​ឆ្លង​ដែរ ប៉ុន្តែ​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ។ ដោយ​ការ​ប្រកួត​បាល់ទាត់​នានា ​នៅ​អាច​បន្ដ​លេង​បាន ប៉ុន្តែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ខ្លាំង​។

ប្រសិន​បើ​មិន​អាច​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​នេះ​បាន​ទៀត​ទេ ​ហើយ​អង់គ្លេស​មាន​ការ​ឆ្លង​ច្រើន​ករណី​បន្ដ​ទៀត ​នោះ FA ​នឹង​សម្រេច​បិទ​ការ​ប្រកួត​បាល់ទាត់​សិន​ហើយ។ ក្នុង​ករណី​នេះ ​បើ​សិន​ជា​បិទ​ការ​ប្រកួត​មែន ​នោះ​ឱកាស​របស់ Liverpool ​ដែល​ចង់​លើក​ពាន​ឱ្យ​បាន​ម្ដង​នៅ​ឆ្នាំ​នេះ ​ក្រោយ​ខកខាន​៣០​ឆ្នាំ​ហើយ​នោះ ​នឹង​ត្រូវ​រំសាយ​ដូច​គ្នា។ នេះ​ជា​រឿង​ខក​ចិត្ត​ខ្លាំង​បំផុត​ហើយ​សម្រាប់​ក្រុម​ហង្ស​ក្រហម ប្រសិន​បើ​អង់គ្លេស​ធ្វើ​បែប​នេះ​មែន៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT