កីឡាករលេងក្នុងឈុតយុវជនថ្នាលវ័យក្រោម១៨ឆ្នាំចំនួន៥រូបនេះត្រូវបានបន្តកិច្ចសន្យាររហូតដល់ឆ្នាំ២០២៤ខណៈពួកគេសុទ្ធតែជាកីឡាករឆ្នើមដែលជួយក្រុមលេងក្នុងពានរង្វាន់នានាក្នុងពេលកន្លងមក។
កីឡាករទាំង៥នាក់នោះគឺ គីម ចាន់ធី មានតួនាទីជាអ្នកចាំទី), ប្រុស វុត្ថា, គន្ធ ឧត្តម លេងដំណែងការពារ និងកីឡាករ២រូបទៀតឈ្មោះ ជីម ណាវីន, កិ ណាខា លេងក្នុងតួនាទីបម្រើ។ កីឡាករទាំង៥រូបនេះ នឹងបន្តរួមរស់ជាមួយ U18 ភ្នំពេញក្រោន រយៈពេលវែងដោយនឹងត្រូវមានភារកិច្ចជួយក្រុមនាបច្ចុប្បន្ន ក្នុងពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០១៩ បន្ទាប់ពីទើបទទួលបានកៅអីឆ្លងផុតជុំទី១ ក្រោយទទួលបាន៩ពិន្ទុ ឈ្នះ៣ និងចាញ់១ ពីការប្រកួតចំនួន៤លើកកន្លងមក។
សម្រាប់ការប្រកួតជុំទី២ នឹងមានធ្វើការចាប់ឆ្នោតជ្រើសរើសបែងចែកពូល ខណៈក្រុមការងារនឹងជម្រាបជូនព័ត៌មាននាពេលបន្ទាប់ទៀត៕