Figo ចុច​ឈ្មោះ​កីឡាករ​កំពូល​ម្នាក់​ដែល R.Madrid សក្ដិសម​នឹង​ទិញ​យក​បំផុត

អតីត​ខ្សែ​បម្រើ​ជើង​ចាស់​នៅ​ក្លឹប Real Madrid គឺ​លោក Luis Figo បាន​បង្ហាញ​នៅ​ឈ្មោះ​កីឡាករ​មួយ​រូប ដែល​ក្លឹប Real Madrid គួរ​ទិញ​យក​នៅ​ថ្ងៃ​ខាង​មុខ ព្រោះ​ជឿជាក់​ខ្លាំង​លើ​គុណភាព​លេង​របស់​យុវជន​រូប​នោះ។

ថ្លែង​ជាមួយ RMC Sport លោក Figo បាន​និយាយ​ថា៖ “មិន​ប្រាកដ​ថា​គ្រប់​គ្នា​អាច​មាន​គុណភាព​ដូច Mbappe នៅ​កម្រិត​អាយុ​ប៉ុន​នេះ​ឡើយ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​គេ​នឹង​នៅ​តែ​បន្ត​ពង្រឹង ដើម្បី​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ជា​រៀងរាល់​ថ្ងៃ”។

លោក​បន្ថែម​ថា៖ “Mbappe គេ​ជា​កីឡាករ​វ័យ​ក្មេង និង​ល្អ​បំផុត​មួយ​រូប​ក្នុង​លោក ហើយ​ក៏​ជា​កីឡាករ​ថ្លៃ​បំផុត​មួយ​ផង​ដែរ តែ​គេ​ស្ថិត​ក្នុង​ក្រុម​ដែល​មិនមាន​កង្វល់​លើ​ផ្នែក​ហិរញ្ញវត្ថុ ដោយ​ខ្ញុំ​មិន​ដឹង​ទេ​ថា​អាច​មាន​លទ្ធភាព​ក្នុង​ការ​ចុះ​ហត្ថលេខា​យក​គេ​ឬ​អត់​នោះ ប៉ុន្តែ​បើ Real Madrid យក​បាន​វា​ជា​រឿង​ដ៏​ល្អ​បំផុត”។

រំឭក​ថា​ Mbappe នា​រដូវ​កាល ២០១៩/២០ នេះ រក​បាន ១៥ គ្រាប់​និង Asist ៤ លើក​ហើយ​នៅ Ligue 1 ស្រប​ពេល​នៅ UEFA Champions League ​រក​បាន ៥ គ្រាប់​ក្នុង ៦ ប្រកួត​​ប៉ុន្តែ​កាល​ពី​យប់​មិញ​សោកស្តាយ​ដែល Paris ត្រូវ​ចាញ់​ក្លឹប Borussia Dortmund ២-១៕

ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT