ប៉ះ Eibar សប្ដាហ៍​នេះ Barca នឹង​ប្រយ័ត្ន​ខ្ពស់​កីឡាករ ២ រូប តែ​ប្រហែស​ដឹង​តែ​ខកខាន Clasico ហើយ

នា​ចុង​សប្តាហ៍​ថ្ងៃ​ទី ២២ ​កុម្ភៈ ឆ្នាំ ២០២០ នេះ ក្លឹប​ FC Barcelona នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប Eibar នៅ​ជំនួប​ក្របខ័ណ្ឌ LaLiga ​មុន​ពេល​ត្រូវ​តតាំង​ក្លឹប Real Madrid នា​ថ្ងៃ​ទី ២ ​មិនា ដែល​ជា​ជំនួប​សំខាន់ Clasico ជើង​ទី ២ ​រដូវ​កាល ២០១៩/២០។

យ៉ាងណាមិញ​កីឡាករ​សំខាន់ ២ រូប​របស់​អ្នក​មាន​បុណ្យ​កំពុង​ប្រឈម​ខ្ពស់​អាច​នឹង​អវត្តមាន​នៅ​ប្រកួត​ទល់ Real Madrid ប្រសិន​ណា​ហ៊ាន​តែ​ទទួល​បាន​កាត​លឿង​ចំនួន ១ ​ពី​ការ​ប្រកួត​នៅ Eibar នា​ចុង​សប្តាហ៍​នេះ។

ក្នុង​នោះ​រួម​មាន Clement Lenglet និង Samuel Umtiti ដែល​អ្នក​ទាំង​ពីរ​កំពុង​មាន​ឈ្មោះ​នៅ​កាត​លឿង​ទី ៤ រួច​ជា​ស្រេច​ហើយ ដូច្នោះ​ប្រសិន​ទទួល​កាត​លឿង​ទី ៥ នៅ​ប្រកួត​ប៉ះ Eibar ពួក​គេ​នឹង​ត្រូវ​កាត់​ឈ្មោះ​ស្វ័យប្រវត្តិ​នៅ ១ ប្រកួត​បន្ទាប់ [ទល់ Real Madrid]។

រំឭក​ថា​ចន្លោះ​ពេល​នោះ Barcelona ក៏​ទទួល​ភារកិច្ច​សំខាន់​ត្រូវ​តតាំង​ទល់​ក្លឹប Napoli នា​វគ្គ ១៦ ក្រុម​ចុង​ក្រោយ UEFA Champions League ផង​ដែរ តែ​នៅ LaLiga ក៏​ចាំ​បាច់​ត្រូវ​ប្រកួតប្រជែង​យក​តំណែង​កំពូល​តារាង​ថែម​ទៀត បែប​នេះ​អាច​នឹង​ជា​ស្មុគស្មាញ​សម្រាប់​លោក Quique Setien ក្នុង​ការ​ជ្រើសរើស​កីឡាករ​ជា​ខ្លាំង៕

ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT