RMC៖ “Neymar ​ត្រលប់​មក​តតាំង Dortmund ទាន់​ពេល តែ​កីឡាករ​ PSG ២ រូប​នេះ​មិន​អាច​ទេ”

បើ​តាម​ប្រភព​ពី RMC បាន​ចុះ​ផ្សាយ​ថា​ក្លឹប​យក្ស Paris Saint-Germain នឹង​អាច​មាន​វត្តមាន Neymar ចូល​លេង​ទាន់​ពេលវេលា សម្រាប់​ការ​ប្រកួត​ទល់​ក្លឹប Borussia Dormtund ​នា​ថ្ងៃ​ទី ១៩ ​កុម្ភៈ ឆ្នាំ ២០២០ នេះ។

ត្បិត​បើ​ Neymar កន្លង​ទៅ​រង​បញ្ហា​របួស​បន្តិចបន្តួច​ក្តី តែ​ប្រភព​បាន​ដាក់​ឈ្មោះ Neymar នៅ​បញ្ជី​កីឡាករ​របស់ PSG ដែល​នឹង​អាច​ចូលរួម​ការ​ប្រកួត ដោយ​រួម​មាន​ដូច​ត​ទៅ៖

អ្នកចាំទី: Navas, Rico, Bulka

ខ្សែការពារ: Miller, Kurzawa, Bernat, Kehrer, Kimpembe, Thiago Silva, Marquinhos; Kouassi

ខ្សែបម្រើ: Herrera, Draxler, Verratti, Gueye, Sarabia, Di Maria

ខ្សែប្រយុទ្ធ: Mbappe, Icardi, Cavani, Neymar


ក្នុង​នោះ​គេ​ឃើញ​មាន​អវត្តមាន​ខ្សែ​បម្រើ​សំខាន់ Paredes និង​ខ្សែ​ការពារ Diallo។ លទ្ធផល​បែប​ណា​នោះ​យើង​នឹង​ទៅ​តាមដាន​ទាំង​អស់​គ្នា​ជាមួយ​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ CTS Sports៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT