U19​កម្ពុជា​នឹង​ចូល​រួម​ប្រកួតពាន​រង្វាន់ JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នៅប្រទេសជប៉ុន

ក្រុមជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​១៩​ឆ្នាំ​នឹង​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់មិត្តភាព ​JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នៅប្រទេសជប៉ុនចាប់​ពីចាប់ពីថ្ងៃទី២៤​ កុម្ភៈ ដល់ ៤មីនា ឆ្នាំ២០២០​នេះខណៈ​ដែល​សហព័ន្ធកីឡាបាល់​ទាត់​កម្បុជា​បាន​បង្ហាញបញ្ជី​ឈ្មោះ​កីឡាករ១៨​នាក់​សម្រាប់​ចូល​រួម។

ក្នុង​ចំណោម​កីឡាករ​ទាំង​១៩​នាក់​នោះ​ FFC បាន​ជ្រើសរើស​កីឡាករ​កូនកាត់​ចំនួន​២​រូបឲ្យ​ទៅ​ចូល​រួម​ខណ​ពួក​គេ​ទាំងពីរនាក់​ឈ្មោះ  នី ម៉ូស្តាហ្វា និង លីម អារុណ រ៉យមិន។ ថ្វី​បើ​ពាន​រង្វាន់​នេះ​ត្រឹម​ជា​ការ​ប្រកួតមិត្តភាព​ប៉ុន្តែវា​គឺ​ជាឱកាស​សាកជើង​ដ៏​ល្អ​សម្រាប់​ត្រៀម​ការ​ប្រកួត​ពាន​រង្វាន់ AFC U19 Championship 2020 ដែល​កម្ពុជា​បាន​ឡើង​ទៅ​លេង​នៅ​ជុំផ្ដាច់​ព្រ័ត្រ​លើក​ដំបូង​នៅ​ប្រទេស​អ៊ុយបេគីស្ថាន។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT