ក្លិបបាល់​ទាត់គិរីវង់ សុខសែនជ័យ ចាប់​ដៃគូជាមួយក្រុមហ៊ុនផលិតឈុត​កីឡាខ្មែរ NT Sport

ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យដែល​មានមូលដ្ឋាន​នៅ​ខេត្តតាកែវបានចាប់យកផលិតផល NT Sport សម្រាប់ឯកសណ្ឋានរបស់ខ្លួននៅរដូវកាលថ្មី២០២០ រហូតដល់ឆ្នាំ២០២៣។

តាម​រយៈ​ CNCC លោក ឌុក វាសនា អ្នកចាត់ការទូទៅក្លិបមួយ​នេះ បានបង្ហាញអារម្មណ៍រីករាយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកីឡាក្នុងស្រុកនេះ ហើយលោកសង្ឃឹមថា ឯកសណ្ឋានថ្មីនឹងកាន់តែទទួលបានការគាំទ្រច្រើនឡើងពីសំណាក់ប្រិយមិត្ត។

“យើងសប្បាយចិត្តដែលមានអ្នកឧបត្ថម្ភចាប់អារម្មណ៍មកជួយយើង ហើយយើងក៏សប្បាយចិត្តដែលបានប្រើប្រាស់ផលិតផលក្នុងស្រុកបែបនេះ។ សម្រាប់សុពលភាពវិញគឺពីឆ្នាំ២០២០ដល់២០២៣។ យើងសង្ឃឹមថា ឆ្នាំ២០២០នេះយើងនឹងលក់អាវបានច្រើនជាងឆ្នាំមុន ព្រោះយើងមើលសន្ទុះអ្នកគាំទ្ររបស់យើងក៏កាន់តែកើនឡើងដែរ”។

លោក ឌុក វាសនា បន្ថែមថា នៅរដូវកាលថ្មី ក្លិបរបស់លោកបានរៀបចំយ៉ាងល្អទាំងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងសមាសភាពកីឡាករដើម្បីកំណើនគាំទ្រ និងលទ្ធភាពប្រជែងចំណាត់ថ្នាក់កាន់តែប្រសើរ។

គួររំឭកថា គិរីវង់សុខសែនជ័យបានប្រើប្រាស់ផលិត Susi នៅរដូវកាល២០១៩កន្លងទៅ និងលក់អាវបានយ៉ាងច្រើនលើសពីការរំពឹងទុក៕

ប្រភព៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT