Torres ៖ Real Madrid ​ជា​ក្រុម​ល្អ​បំផុត​នៅ La Liga ​

Roberto Torres ​កីឡាករ​របស់​ក្រុម Osasuna ​បាន​បញ្ជាក់​ថា​នៅ​លីគ​កំពូល​អេស្ប៉ាញ ​ក្រុម Real Madrid ​នេះ​ហើយ​គឺ​ជា​ក្រុម​ល្អ​បំផុត​។

Osasuna ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Real Madrid ​នៅ​ម៉ោង​១០​យប់​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​។ ​ត្បិត​តែ​កាល​ពី​ពាក់​កណ្ដាល​រដូវ​កាល​កន្លង​ទៅ ​ក្រុម Real Madrid ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Real Sociedad ​ធ្លាក់​ចេញ​ពី​ពាន Copa del Rey ​ក៏​ពិត​មែន ប៉ុន្តែ​ក្រុម​របស់​លោក Zidane ​នេះ ​ធ្វើ​បាន​ល្អ​ណាស់​ក្នុង​ការ​ប្រកួត La Liga ​ដោយ​ឈរ​នៅ​លេខ​១ ​មាន​៣​ពិន្ទុ លើស​ក្រុម Barcelona ​។

​ជាមួយ​គ្នា​នេះ​ដែរ ​កីឡាករ Torres ​របស់​ក្រុម Osasuna ​បាន​និយាយ​ដូច្នេះ​ដែរ​ថា​៖ “យើង​ដឹង​ថា​ពួកគេ​ជា​ក្រុម​ល្អ​បំផុត​នៅ La Liga ​។ ​តារាង​បាន​បង្ហាញ​វា​ហើយ ​ដូច្នេះ​ប្រសិន​បើ​យើង​ចង់​បាន​៣​ពិន្ទុ​ពី​គេ ​យើង​ត្រូវ​តែ​ធ្វើ​ខ្លួន​ឱ្យ​បាន​ល្អ​បំផុត។ ពួកគេ​គឺ​ជា​ក្រុម​មាន​ការ​ប្រយុទ្ធ​គ្រោះ​ថ្នាក់​បំផុត”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT