លោក ខូវ ឆាយបង្ហាញមូលហេតុប្ដូរឈ្មោះនិង​ឡូហ្គូក្លិបបាល់​ទាត់​ក្រសួងការពារជាតិទៅ​ជា….

លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបង្ហាញមូលហេតុប្ដូរឈ្មោះនិង​ឡូហ្គូក្លិប​បាល់​ទាត់​ក្រសួងការពារជាតិ​ដោយ​លោក​ថាការកែប្រែនេះធ្វើឡើងតាមអនុសាសន៍របស់ថ្នាក់ដឹកនាំបន្ទាប់ពីមានកិច្ចប្រជុំសំខាន់ ហើយម្យ៉ាងទៀតដោយសារតែស្ថិតក្នុងក្របខណ្ឌរដ្ឋ ទើបសម្រេចប្រើពាក្យថា សមាគមវិញ។

និយាយក្នុង​វេបសាយរបស់​ CNCC លោក ខូវ ឆាយ លម្អិតបែបនេះ ៖”នេះជាអនុសាសន៍របស់ថ្នាក់ដឹកនាំ បន្ទាប់ពីការប្រជុំជាមួយឯកឧត្តម តែម ម៉ឺន សម្ដេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម សៅ សុខា និងឯកឧត្តម វង្ស ពិសេន បានសម្រេចប្ដូរទៅជាសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទវិញជំនួសឲ្យក្លិបបាល់ទាត់ក្រសួងការពារជាតិ ព្រោះវាទូលំទូលាយពេក។ ដោយសារយើងនៅក្របខណ្ឌរដ្ឋ អ៊ីចឹងយើងប្រើជាសមាគមកីឡាបាល់ទាត់វិញ”។

ពាក់ព័ន្ធទៅនឹងការដាក់ឈ្មោះហៅក្រៅថា Tiffy Army FC អគ្គលេខាធិការដដែលសង្កត់ធ្ងន់ថា ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងទូរទស្សន៍ប៉ុស្ដិ៍លេខ៥ TV5 Cambodia ជាម្ចាស់ឧបត្ថម្ភ ហើយឥឡូវជាប្រធានគណៈកម្មការទ្រទ្រង់ចំណាយទាំងមូលរបស់ក្លិប ដែលបានស្នើបន្ថែមឈ្មោះផលិតផលរបស់ខ្លួន៕

ប្រភព៖CNCC

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT