នៅខ្វះត្រឹមតែ១០ថ្ងៃទៀតប៉ុណ្ណោះ! លីគកំពូលកម្ពុជា ឬ Metfone Cambodian League នឹងធ្វើការចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២០ ខណៈក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្សល់នូវកីឡាកររបួសមួយចំនួនមានដូចជា ប្រាក់ ធីវ៉ា, កុក បុរីស, ម៉ៅ ពិសិដ្ឋ និង Paulo Victor ក្នុងការប្រកួតមិត្តភាពជាតិ និងអន្តរជាតិមុនបើករដូវកាលនាពេលកន្លងមក។
ទោះបីជាយ៉ាងនេះក្ដី! កីឡាកររបួសមួយចំនួនបានត្រឡប់មកហ្វឹកហាត់វិញហើយ ខណៈមួយចំនួនទៀតមិនទាន់អាចប៉ះបាល់បាននៅឡើយ។កីឡាករដែលមកហ្វឹកហាត់វិញមាន ប្រាក់ ធីវ៉ា និងកុក បូរីស។
ខ្សែបម្រើប្រយុទ្ធមានកំណត់ើនៅខេត្តកោះកុងមានជំងឺអុតស្វាយដែលធ្វើឲ្យរូបគេខកខានការប្រកួតពាន LEO Pre-Season នៅថៃ ខណៈខ្សែការពារបូរីសរបួសស្មងជើងដែលប៉ះពាល់ដល់សសៃនិងឆ្អឺង កំពុងប្រសើរឡើងវិញបន្តិចម្ដងៗហើយគាត់អាចហ្វឹកហាត់វិញនៅប៉ុន្មានថ្ងៃខាងមុខនេះ។
ចំណែកកីឡាករ ម៉ៅ ពិសិដ្ឋ និង Paulo Victor មិនទាន់អាចហ្វឹកហាត់លើទីលានបានទេ ក្រោយអ្នកទាំងពីររបួសពេលលេងជាមួយ Chaingrai United ៕