Klopp ​៖ ​ខ្ញុំ​គិត​ថា Jose ​គឺ​ជា​អ្នក​ចាំ​ទី​កាល​ពី​នៅ​ក្មេង​

ក្រុម​ហង្ស​ក្រហម Liverpool ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Spurs ​នៅ​ម៉ោង​១២;៣០​នាទី​យប់​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស Premier League ​។

​ក្នុង​សន្និសីទ​មុន​ការ​ប្រកួត​នេះ​ដែរ ​លោក Jurgen Klopp ​បាន​និយាយ​ឌឺ​ទៅ​លោក Jose ​ថា​ប្រហែល​ជា​កាល​ពី​នៅ​ក្មេង ​ធ្វើ​ជា​អ្នក​ចាំទី​ហើយ​នៅ​ពេល​លេង​បាល់ទាត់។ ​លោក​ក៏​បាន​ប្រាប់​ទៅ​អ្នក​កាសែត​ក្នុង​បន្ទប់​សន្នីសីទ​ទាំង​អស់​ឱ្យ​ជួយ​ត្រួត​ពិនិត្យ​នៅ​ក្នុង Google ​ផង ​ចំពោះ​តំណែង​របស់​អ្នក​ចាត់ការ​ក្រុម Spurs ​នេះ​កាល​នៅ​លេង​បាល់ទាត់។

សូម​រំលឹក​ថា​លោក Klopp ​ប្រហែល​ជា​ច្រឡំ​ចំពោះ​មុខ​តំណែង​របស់​លោក​លោក Jose ​ហើយ ​ដោយ​កាល​ពី​នៅ​លេង​បាល់​បាន ​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​លេង​នៅ​តំបន់​ខ្សែ​បម្រើ។ ​ឪពុក​របស់​លោក ​ឈ្មោះ​ថា​ Jose Manuel Mourinho Felix ​ទើប​មាន​តួ​នាទី​ជា​អ្នក​ចាំទី៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT