ពានរង្វាន់មិត្តភាពមុនបើករដូវកាលមួយនឹងកើតឡើងក្នុងទឹកដីកីឡដ្ឋាន Smart RSN Stadium ចាប់ពីថ្ងៃទី១០ខែមករាឆ្នាំ២០១៩នេះតទៅខណៈអគ្គលេខាធិការក្លិបភ្នំពេញក្រោនបានបង្ហាញពីគោលបំណងរបស់ក្លិបក្នុងពានបង្កើតពានរង្វាន់នេះដែលមានក្លឹបពីម៉េស៊ីចូលរួមផងដែរ។
លោក លី ហៀង អគ្គលេខាធិការក្លឹបបាល់ទាត់ភ្នំពេញក្រោន បាននិយាយក្នុងសន្នីសីទកាសែតកាលពីព្រឹកមិញថា៖ «គោលបំណងនៃការរៀបចំពានរង្វាន់អន្តរជាតិបែបនេះ គឺយើងចង់ទទួលបាននូវការប្រកួតដ៏ល្អជាមួយការប្រកួតក្លឹបមកអន្តរជាតិដែលមានក្លឹបមកពីម៉ាឡេស៊ី (Kedah FA) ដោយចង់បាននូវរូបភាពថ្មីមួយចំនួនទាក់ទងនៅការរៀបចំពានរង្វាន់អន្តរជាតិនៅកម្ពុជា និងជាការៀបចំសម្រាប់ក្រុមសម្រាប់រដូវកាលសម្រាក(Pre Season)» ។
«អ្វីដែលយើងរំពឹង គឺការប្រកួតនឹងក្លាយជាទស្សនីយភាពថ្មីនៅកម្ពុជា ក្នុងការនាំយកនូវក្រុមអន្តរជាតិមកធ្វើការប្រកួតប្រជែងដើម្បីត្រៀមរដូវកាលថ្មី ហើយខ្ញុំសង្ឃឹមថានឹងទទួលបានការជំរុញវិស័យបាល់ទាត់នៅកម្ពុជា និងពាំនាំនៅភាពរំភើបសម្រាប់ទស្សនិកជកផងដែរ» ។
ពានរង្វាន់ Smart RSN Cup 2020 នឹងមានក្រុមចូលរួមចំនួន៣ ភ្នំពេញក្រោន, អង្គរថាយហ្គឺរ របស់លីគកំពូលកម្ពុជា និង Kedah FA របស់លីគកំពូលម៉ាឡេស៊ី ដែលធ្វើឡើងនៅកីឡដ្ឋាន Smart RSN ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ។